ក្នុងរយៈពេល៣ឆ្នាំនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ បានជួយព្យាបាល ពលរដ្ឋនៅ ទូទាំង២៥ រាជធានី-ខេត្តនៅ

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធី ចុះអនុស្សារណយោគយល់ គ្នារវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងមន្ទីរពេទ្យព្រះកុសមៈ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងរយៈពេល០៣ឆ្នាំនេះ សមាគម បានធ្វើប្រតិ្តបត្តការ ទូទាំង២៥ខេត្ត រាជធានីនៅទូទាំងប្រទេសដើម្បីផ្តល់ សេវាព្យាបាល ប្រជាពលរដ្ឋ ព្រមទាំងបានធ្វើសកម្មភាពនៅតាមបណ្តារោងចក្រ អង្គការ មជ្ឈមណ្ឌលកុមារកំព្រារ មជ្ឈមណ្ឌលជនពិការ និងបានចុះតាមខ្នងផ្ទះជួយប្រជាពលរដ្ឋក្រីក្រនៅរាជធាភ្នំពេញនិងតាម បណ្តាខេត្តដោយឥតគិតថ្លៃ។

ការអនុវត្តនិងធ្វើសកម្មភាពនេះគឺតាមការណែនាំរបស់សម្តេចតេរជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកបានណែនាំធ្វើយ៉ាងណាឱ្យសមាគមរបស់យើងបម្រើប្រជាពលរដ្ឋក្រីក្រតាមលទ្ធភាពហើយក៍ដូចជាយន្តការមួយដែលបង្កលក្ខណឱ្យសមាជិកសមាជិការរបស់យើងដែលជាវេជ្ជបណ្ឌិត ទន្ទបណ្ឌិត សិស្សនិស្សិតពេទ្យដែលលោកមានឆន្ទៈ មានការចង់ចូលរួមជួយដល់សង្គម ជួយដល់ប្រជាពលរដ្ឋតាមយន្តការរបស់យើងឱ្យបានព្រមគ្នាបម្រើប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត បានបន្តថា ដូចគ្នានេះដែរថ្ងៃនេះ ស្ថាប័នទាំងពីរបានចាប់ដៃជាផ្លូវការបើទោះបីជាស្ថាប័ន០២ផ្សេងគ្នាប៉ុន្តែបម្រើនៅគោលដៅតែមួយការផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋរបស់យើង ជាពិសេសប្រជាពលរដ្ឋក្រីក្រ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏សង្ឃឹមថាការចុះអនុស្សារណគ្នាថ្ងៃនេះ បន្តនិងពង្រឹងទំនាក់ទំនងកិច្ចសហប្រត្តិបត្តការរវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនិងមន្ទីរពេទ្យព្រះកុសមៈនិងសូមឱ្យបន្តជួយនិងគាំទ្រសកម្មរបស់សមាគមក្នុងការជួយប្រជាពលរដ្ឋក្រីក្រ។

លោកនាយកមន្ទីរពេទ្យព្រះកុសមៈ បានឱ្យដឹងថា បច្ចុប្បន្នដើម្បីបម្រើសេចក្តីត្រូវការចាំបាច់និងទៅតាមលទ្ធភាពជាក់ស្តែងមន្ទីពេទ្យបានខិតខំជួសជុលអាគារដោប្រើប្រាស់ថវិកាសេវាកម្មផ្ទាល់របស់មន្ទីពេទ្យ ដែលទាំងអស់នេះជាសមិទ្ធិផលដែលបានមកពីការប្រឹងប្រែងរួមសាមគ្គីគ្នារបស់ថ្នាក់ដឹកនាំនិងបុគ្គលិក មន្រ្តីរាជការទាំងអស់របស់មន្ទីពេទ្យ ក្នុងការអភិវឌ្ឍមន្ទីរពេទ្យរួមចំណែកវិភាគទានដើម្បីស្តានិងអភិវឌ្ឍប្រទេស។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៦ ពិធីចុះអនុស្សារណយោគយល់គ្នារវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនិងមន្ទីរពេទ្យព្រះកុសមៈ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពនិងចុះហត្ថលេខាដោយ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកនិងមានការចូលរួមពីសំណាក់ ក្រុមការងារនៃស្ថាប័នទាំងពីរជាច្រើននាក់ផងដែរដើម្បីធ្វើកិច្ចសហប្រតិបត្តិការការងារមនុស្សធម៌លើវិស័យសុខាភិបាល ចុះជួយព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃតាមបណ្តាខេត្តនានា៕