ស្ត្រី​គ្រប់រូប​គួរតែ​ដឹង​នូវ​វិធី​ព្យាបាល​ដ៏​សាមញ្ញ​មួយ​នេះ​!

ស្ត្រី​គ្រប់រូប​គួរតែ​ដឹង​នូវ​វិធី​ព្យាបាល​ដ៏​សាមញ្ញ​មួយ​នេះ​!

​មនុស្ស​គ្រប់គ្នា​តែងតែ​អាច​ឆ្លើយបាន​នូវ​សំណួរ​ជា​ច្រើន ទាក់ទង​នឹង​ការ​ធ្វើ​អនាម័យ​ខ្លួនប្រាណ ប៉ុន្តែ​នៅពេលដែល​យើង​លើកយក​ពី​បញ្ហា​ត្រង់​តំបន់​អាថ៌កំបាំង​របស់​ស្ត្រី គ្រប់​គ្នា​តែង​ព្យាយាម​បិទបាំង​វា​ទៅ​វិញ​។​

​ស្ត្រី​គួរ​ហ៊ាន​និយាយ​ចំពោះ​រឿង​នេះ ទាក់ទង​នឹង​បញ្ហា​ដែល​កើតមាន​នៅ ក្នុង​ទ្វារមាស​របស់​ពួកគេ​។ បញ្ហា​ទាំងនោះ អាច​ទាក់ទង​នឹង​ក្លិន​មិនល្អ ដែល​បណ្តាល​មក​ពី​ពពួក​ផ្សិត​។ ហើយ​អ្វី​ដែល​ពួកគេ​តែង​មើលរំលង​នោះ​គឺ វិធី​ព្យាបាល​ដ៏​សាមញ្ញ​ដែល​ពួកគេ​អាច​រកបាន​នៅក្នុង​ផ្ទះបាយ​។ រូបមន្ត​ព្យាបាល​ដ៏​ល្អ​បំផុត សម្រាប់​កំចាត់​មេរោគ​ផ្សិត​នោះ​គឺ​ខ្ទឹម​ស គឺថា​វា​អាច​បំផ្លាញ​ពពួក​ផ្សិត​នេះ​បាន ក្រៅពី​ផល​រំខាន​នៃ​ក្លិន​របស់​វា​។

ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​មាន​នូវ​ផល​រំខាន នៃ​ការ​រមាស់​ដោយសារតែ​ការបង្ក​រោគ​របស់ មេរោគ​ផ្សិត នោះ​អ្នក​គួរតែ​ចាប់ផ្តើម​នូវ​ការព្យាបាល​មួយ​នេះ​៖
​ជាដំបូង​អ្នក​ត្រូវ​យក​ខ្ទឹមស​មួយ​ដុំ​តូច មក​បកសម្បក​វា​ចេញ​ដោយ​ប្រើ​ដៃ​របស់​អ្នក​ផ្ទាល់ ចៀសវាង​ការប្រើ​កាំបិត​។ ចង​ខ្សែ​អំបោះ​ទៅ​នឹង​ខ្ទឹមស​នេះ ហើយ​ដាក់​វា​ចូលទៅ​ក្នុង​ទ្វារមាស នៅក្នុង​ពេល​យប់​។​

នៅ​ព្រឹក​បន្ទាប់ អ្នក​ត្រូវ​យក​វា​ចេញ​។ ប្រសិនបើ​វា​ជាប់ អ្នក​អាច​ប្រើ​ចុង​ខ្សែ​អំបោះ​ដែល​ចង​ជាប់​វា ទាញ​វា​ចេញមកក្រៅ​។ ការដាក់​ខ្ទឹមស ចូល​ទៅ​ផ្នែក​ខាងក្នុង​ដូចនេះ អាច​នឹង​ធ្វើឲ្យ​ទ្វារមាស មាន​ការហូរ​ចេញ​នូវ​វត្ថុ​រាវ​ចេញមកក្រៅ ដូច្នេះ​សូម​អ្នក​កុំ​មាន​ការភ្ញាក់ផ្អើល​។ ចូរ​អនុវត្ត​វិធី​នេះ​ឲ្យបាន​ច្រើនដង រហូត​ដល់​វា​បាត់​ទាំងស្រុង​។​

ខ្ទឹមស​ក៏​អាច​ជួយ​សម្លាប់​បាក់តេរី​បាន​ផង​ដែរ​
ការសិក្សា​ស្រាវជ្រាវ​មួយ ដែល​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ចិន​បានបង្ហាញ​ថា ខ្ទឹមស​ក៏​អាច​ជួយ​សម្លាប់​បាក់តេរី​បាន​ផង​ដែរ​។ វា​អាច​ជួយ​ទប់​ស្កាប់​ការរីកលូតលាស់​របស់ ពពួក​អតិសុខុមប្រាណ​ជាច្រើន មានដូចជា ពពួក Escherichia coli , Salmonella typhimurium, Vibrio parahaemolyticus, Pseudomonas aeruginosa, Proteus vulgaris, Stahilococcus aureus, Mycobacterium phlei, Bacillus cereus និង Micrococcus luteus​។​

​ខ្ទឹមស​នឹង​បាត់បង់​សមត្ថភាព​របស់​វា ក្នុង​ការប្រឆាំង​នឹង​បាក់តេរី​ក្នុង​រយៈពេល ២០​នាទី​នៃ​ការ​ចម្អិន​ក្នុង​សីតុណ្ហភាព​១០០​អង្សា​សេ​។ នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៅ​ប៊ូ​ស្តុន អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​នូវ​អត្ថប្រយោជន៍​នៃ​ការប្រើ​ខ្ទឹម​ស ក្នុង​ការព្យាបាល​ការបង្ក​រោគ​នៅក្នុង​ត្រចៀក​។ គេ​បាន​រកឃើញថា ខ្ទឹមស​អាច​សម្លាប់ បាក់តេរី​Streptococcus agalactiae ដែល​ជា​បាក់តេរី​ផ្តល់​គ្រោះថ្នាក់ ឬ​ត្រូវ​បាន​គេ​ហៅ​ម្យ៉ាងទៀត​ថា Group B Strep (GBS) បាន​ផង​ដែរ​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។