អាជ្ញាធរ​អប្សរា​លើក​ទឹក​ឲ្យ​យុវជន​ចូលរួម​ការងារ​អភិរក្ស​វប្បធម៌​ជាតិ​

​សៀមរាប​៖ យុវជន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការងារ​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​ជាតិ​អង្គរ​។ ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បច្ចុប្បន្ន​មាន​យុវជន​លើសពី​៩០% ដែល​កំពុង​បំពេញការងារ​ក្នុង​អាជ្ញាធរ​ជាតិ​អប្សរា និង​ជាង ៦០% កំពុង​បំពេញការងារ​ផ្នែក​អភិរក្ស​ប្រាសាទ ដែលជា​ការងារ​សំខាន់​ទាក់ទង​នឹង​វប្បធម៌​ជាតិ​។​

​លោក លី វណ្ណា ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​ឲ្យ​ដឹងថា យុវជន​គឺជា​កម្លាំង​យ៉ាងសំខាន់ ក្នុង​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​។ បើតាម​លោក លី វណ្ណា នាយកដ្ឋាន​របស់លោក​មាន​បុគ្គលិក​ជាង ៤០០​នាក់ ហើយ​ជាង ៦០%​សុទ្ធសឹង​ជា​យុវជន​។ កម្លាំង​យុវជន​ពិតជា​មិនអាច​ខ្វះ​បាន​ក្នុង​ការងារ​អភិរក្ស តែ​ទន្ទឹមនឹងនោះ ការងារ​នេះ​ក៏ត្រូវ​ការ​អ្នក​ចាស់ទុំ មាន​ជំនាញ និង​បទពិសោធន៍​លើ​ការងារ​នេះ​ផងដែរ​។​

​ក្នុង​ពិធី​ប្រារព្ធ​ទិវា​វប្បធម៌​លើក​ទី​១៨ នៅមុខ​ប្រាសាទអង្គរវត្ត​នៅ​ព្រឹក​ថ្ងៃទី​២ មិនា មាន​មន្ត្រី និង​បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ប្រមាណ​ជាង​២០០​នាក់​ចូលរួម​។ ក្នុង​ពិធី​នេះ មានបំណង​លើក​ពី​តម្លៃ​ការងារ​របស់​អាជ្ញាធរ​ជាតិ ដែល​ដើរតួ​យ៉ាងសំខាន់​លើ​ការងារ​ថែរក្សា​វប្បធម៌​ជាតិ​។

​ទិវា​វប្បធម៌​ជាតិ​លើក​ទី​១៨ ក្រោម​ប្រធានបទ យុវជន​ដើម្បី​វប្បធម៌​ជាតិ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា លោក ត័ន ប៊ុន​ស៊ុយ បាន​អំពាវនាវ​ឲ្យ​យុវជន​ទាំងអស់ ត្រូវ​ចូលរួម​សិក្សា​ស្វែងយល់​ពី​អរិយធម៌ និង​វប្បធម៌​ខ្មែរ ដែល​បន្សល់ទុក​ពី​បុព្វបុរស​ជំនាន់​មុន​។ ក្នុងនោះ យុវជន​ក៏​ដើរតួ​យ៉ាងសំខាន់ ក្នុង​ការជួយ​ផ្សព្វផ្សាយ ឲ្យ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​បាន​ស្គាល់ និង​បានដឹង​ពី​តម្លៃ​វប្បធម៌​នេះ​ផងដែរ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​