​ឈឺ​ក្បាល​បែបណា​ដែល​គួរ​ទៅ​ឲ្យ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​?

​ឈឺ​ក្បាល​បែបណា​ដែល​គួរ​ទៅ​ឲ្យ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​?

ការឈឺ​ក្បាល អាច​ជា​សញ្ញា​នៃ​ស្ថានភាព​ធ្ងន់ធ្ងរ​មួយ ដែល​មាន​ដូចជា ការ​ដាច់​ស​សៃឈាម​ក្នុង​ខួរ ក្បាល​, ជំងឺរលាកស្រោមខួរ​ក្បាល ឬ ជំងឺ​រលាក​ខួរក្បាល​។ អ្នក​ត្រូវ​ប្រញាប់​ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់ អោយ​បាន​ភ្លាមៗ ប្រសិនបើ​អ្នក​មាន​ការឈឺ​ក្បាល​ក្នុង​សភាព​ធ្ងន់ធ្ងរ ភ្លាមៗ ឬ ការឈឺ​ក្បាល ដែល​កើត មាន​រួម​ជាមួយនឹង ៖

  • ​វង្វេងស្មារតី ឬ មាន​ការពិបាក​ក្នុងការ​ស្តាប់​យល់​សម្តី​របស់​នរណា​ម្នាក់​។​
  • ​សន្លប់​។​
  • ​មាន​គ្រុនក្តៅ​ខ្លាំង ( ៣៩ ទៅ ៤០​អង្សា​សេ​)​។​
  • ​មាន​ភាពស្ពឹក​, ចុះខ្សោយ ឬ  ពិការ​នៅ​ចំហៀង​ណាមួយ​នៃ​រាងកាយ​។​
  • ​តឹង​ណែន​នៅ​កញ្ចឹងក​។​
  • ​ពិបាក​ក្នុង​ការមើលឃើញ​។​
  • ​ពិបាក​ក្នុង​ការនិយាយស្តី​។​
  • ​ពិបាក​ក្នុង​ការដើរ​។​
  • ​ក្អួតចង្អោរ ឬ ក្អួត ។​

​អ្នក​ត្រូវ​ទៅ​អោយ​គ្រូពេទ្យ​ពិនិត្យ ប្រសិន​អា​ការៈឈឺ​ក្បាល​នេះ​

  • ​កើត​មាន​ញឹកញាប់​ជាង​ពេល​ធម្មតា​។​
  • ​មាន​សភាព​ធ្ងន់ធ្ងរ ជាង​ពេល​មុន​។​
  • ​មាន​សភាព​កាន់តែ​អាក្រក់​ឡើង ឬ មិន​ជា​ស្រាកស្រាន្ត​ជាមួយនឹង​ការប្រើប្រាស់​ថ្នាំ​បំបាត់​អាការៈ ឈឺក្បាល និង​ការឈឺចាប់​។​
  • ​បង្អាក់​ដល់​ការងារ​,​ការ​គេង ឬ ការចូលរួម​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​ជា​ធម្មតា​របស់​អ្នក​។​
  • ​ធ្វើអោយ​អ្នក​មាន​ស្ត្រេ​ស ហើយ​នៅពេល​ដែល​អ្នក​ចង់​ស្វែងរក​នូវ​ជម្រើស​នៃ​ការព្យាបាល ដ៏​សាក សម ដែល​អាច​ជួយ​អ្នក ក្នុង​ការគ្រប់គ្រង​វា​អោយបាន​ប្រសើរ​ជាង​មុន ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។