ឌួង ហ្សូ​រី​ដា និង ​គូស្នេហ៍រស់នៅ​ដូច​ប្តី​ប្រពន្ធ​

6 Videos

​តារា​សម្តែង និង​ពិធី​ការិនី ឌួង ហ្សូ​រី​ដា បាន​សារភាពថា នាង​មាន​ម្ចាស់​ចិត្តជា​អ្នកជំនួញ មានមុខមាត់​នៅក្នុង​សង្គម​ម្នាក់ អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។ ទំនាក់​ទំ​នង់​នេះ នាង​ក៏​ធ្លាប់បាន​បង្ហើប​គម្រោង​រៀបការ​ជាច្រើនលើក​មកហើយ​ដែរ ប៉ុន្តែ​ត្រូវ​នាង​លុបចោល​វិញ ដោយមាន​មួល​ហេតុ​មិនចេះចប់ រហូត​មាន​ព័ត៌មាន​ជាច្រើន​បានចេញ​ផ្សាយ​ថា ចំណង​ស្នេហ៍​របស់ ឌួង ហ្សូ​រី​ដា បាន​បែក​គ្នា​ជាច្រើន​ឆ្នាំ​មកហើយ គ្រាន់តែ​នាង​មិន​ហ៊ាន​ទទួលស្គាល់​តែប៉ុណ្ណោះ​។

ឌួង ហ្សូ​រី​ដា និង ​គូស្នេហ៍រស់នៅ​ដូច​ប្តី​ប្រពន្ធ​

M88

​ទើបតែ​នៅពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង អំពី​រឿងរ៉ាវ​គូស្រករ កាលពីពេល​ថ្មីៗ​នេះ ឌួង ហក​សូ​រី​ដា នៅតែ​បញ្ជាក់ថា ចំណង​ស្នេហ៍​របស់​នាង​មិនបាន​បែក​បែក ឬ​ជួប​បញ្ហា​អ្វី​ទេ គឺ​នាង និង​គូស្នេហ៍ របស់​នាង នៅតែមាន​ទំនាក់​ទំ​នាង​ល្អ​ដូចដើម គ្រាន់តែ​ពួកយើង​មិនទាន់​ចង់​គិត​រឿង​រៀបការ ព្រោះ​ចង់យក​ពេល​រកស៊ី​ឱ្យ​រឹង​ដៃ​រឹង​ជើង​បន្តិច​សិន ចាំ​រៀបការ​នៅពេលណា​ក៏​មិនទាន់​ហួសពេល​ដែរ សំខាន់​គឺ​យើង​នៅតែ​ស្រឡាញ់គ្នា ហើយ​គាត់​ទុល​ចិត្ត​នាង ហើយ​នាង​ក៏​ទុកចិត្ត​គាត់​គឺ​បាន​ហើយ​។​

ឌួង ហ្សូ​រី​ដា និង ​គូស្នេហ៍រស់នៅ​ដូច​ប្តី​ប្រពន្ធ​

​ឌួង ហ្សូ​រី​ដា បាន​បន្តថា សព្វថ្ងៃនេះ ទោះបីជា​ពួកយើង​មិនទាន់​រៀបការ ក៏ដូចជា​ប្តី ប្រពន្ធ​ទៅហើយ​។ ការលើកឡើង​នេះ​នាង​មិនបាន​បញ្ជាក់ថា នាង​រស់នៅ​ជាមួយគ្នា​ក្រោម​ដំបូលផ្ទះ​តែមួយ​នោះទេ គឺ​នាង​ចង់​បង្ហាញថា ទំនាក់ទំនង​រវាង​នាង និង​គូស្នេហ៍​គឺ​ល្អប្រសើរ​ជាង​ប្តី​ប្រពន្ធ​ទៅទៀត ព្រោះ​ជា​រៀងរាលថ្ងៃ​ពួកយើង​សួរសុខទុក្ខ​គ្នា​តាម​ទូរស័ព្ទ​យ៉ាងតិច​ក៏​បី​បួន​លើក​ដែរ ហើយ​ពេលណា​រវល់​ពួកយើង​ក៏​នៅតែ​ផ្ញើ​សារ​សួរសុខទុក្ខ​គ្នា យ៉ាងហោចណាស់ នៅពេល​ព្រឹក​ឡើង​ក៏​យើង​សួរ​គ្នា​ថា ញ៉ាំ​អី​ហើយ​នៅ​ដែរ ចំណុច​នេះហើយ ដែល​នាង​ចង់​និយាយថា ពួកយើង​រស់នៅ​ដូចជា​ប្តី​ប​ន្ធ​៕ ប្រមាញ់ តារា
ឌួង ហ្សូ​រី​ដា និង ​គូស្នេហ៍រស់នៅ​ដូច​ប្តី​ប្រពន្ធ​ ឌួង ហ្សូ​រី​ដា និង ​គូស្នេហ៍រស់នៅ​ដូច​ប្តី​ប្រពន្ធ​ ឌួង ហ្សូ​រី​ដា និង ​គូស្នេហ៍រស់នៅ​ដូច​ប្តី​ប្រពន្ធ​ ឌួង ហ្សូ​រី​ដា និង ​គូស្នេហ៍រស់នៅ​ដូច​ប្តី​ប្រពន្ធ​