សម្តេចតេជោ មានមោទនភាព ចំពោះអង្គការ SOS ដែលបានជួយកុមារ កំព្រានៅកម្ពុជា ឲ្យមានឱកាសសិក្សា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០១៦នេះបានសម្ដែងនូវក្ដីមោទនភាពយ៉ាងខ្លាំង ចំពោះអង្គការSOS ដែលបានជួយកុមារកំព្រា នៅកម្ពុជាឲ្យមានឱកាស សិក្សាដូចកុមារដទៃៗ ទៀត។

សម្ដេចតេជោ ហ៊ុន សែនបានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា អង្គការ SOS ចាប់បដិសន្ធិនៅឆ្នាំ១៩៤៩ដែលមានបេសកកម្មជួយពង្រឹងសុខុមាលភាពកុមារដែលត្រូវការជួយថែទាំជាប្រចាំដូចជាកុមារដែលបាត់បង់ឪពុកម្តាយកុមារដែលឪពុកម្តាយបោះបង់ចោលនិងឬកុមារដែលងាយរងគ្រោះដោយប្រការផ្សេងៗជាដើម។បេសកកម្មរបស់អង្គការគឺកំពុងតែដំណើរការក្នុងប្រទេស ចំនួន១៣៣ ហើយកំពុងតែផ្តល់នូវការថែទាំ អប់រំ និងសេវា សុខភាពដល់កុមារ ចំនួន ២,៣លាននាក់ ទូទាំងពិភពលោក ។ ដោយឡែកនៅកម្ពុជា អង្គការនេះមានមូលដ្ឋាន និងសកម្មភាព ៦កន្លែង និង៦ខេត្ត មាននៅទីក្រុងភ្នំពេញ សៀមរាប បាត់ដំបង រតនគិរី ក្រចេះ និងកំពត ហើយនឹងអាចបន្ថែមនៅ ខេត្តព្រៃវែង។

សម្ដេចតេជោបានសរសេរបន្ថែមថា " ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមសមាជិកអង្គការ SOS មានសេចក្តីរីករាយ និងមានមោទនាភាពចំពោះអង្គការ SOS ដែលបានជួយកុមារកំព្រាកម្ពុជាអោយមានឱកាសដូចកុមារដទៃៗទៀត នៅក្នុងប្រទេស"។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋកម្ពុជា និង សមាគម អង្គការក្រៅរដ្ឋាភិបាលទាំងអស់ ដែលទទួលយកកុមារកំព្រាយកទៅចញ្ចឹមបីបាច់ថែរក្សានិងផ្តល់ការសិក្សាអប់រំដល់ពួកគេ។រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតជ្ឈមណ្ឌលកុមារជាច្រើនជួយកុមារ (កូលាប១ កូលាប២។ល។)។ ក្រៅពីទទួលបានកន្លែងស្នាក់នៅ គឺកុមារទទួលបានការថែទាំ និងសិក្សារៀនសូត្រយ៉ាងតិត ៦ឆ្នាំ រហូតដល់ពួកគេទទួលបានចំណេះវិជ្ជា ហើយបានក្លាយជាអាណាព្យាបាលមួយចំនួនទៀតផង។

គួរបញ្ជាក់ថាសម្តេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញទៅសម្ពោធអាគារមជ្ឈមណ្ឌលអង្គការSOSថ្មីមួយទៀតនៅខេត្តកំពត នៅថ្ងៃសៅរ៍ ទី ៥ ខែ មីនា ឆ្នាំ ២០១៦ខាងមុខនេះដើម្បីផ្តល់ទីកន្លែងរស់នៅកាន់តែល្អប្រសើរដល់កុមារកំព្រាកម្ពុជា៕