Update៖ លោក ហេង រតនា អះអាងថា អ្នកដោះមីន ម្នាក់ស្លាប់ របួសធ្ងន់១២នាក់ និងរបួសស្រាល៨នាក់ ក្នុងឧបទ្ទវហេតុក្រឡាប់រថយន្ត នៅត្រពាំងប្រាសាទ

ឧត្តរមានជ័យ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានថ្លែងឲ្យដឹងថា អ្នកដោះមីនម្នាក់បានស្លាប់ ១២នាក់រងរបួសធ្ងន់ និង៨នាក់ផ្សេងទៀតរងរបួសស្រាល ដោយសារគ្រោះឧបន្ទវហេតុក្រឡាប់រថយន្តធំ នៅភូមិអររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក លោក ហេង រតនា បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ នៅម៉ោងប្រមាណ ១៤៖១០នាទី រសៀលថៃ្ងនេះ មានឧបទ្ទវហេតុក្រឡាប់រថយន្តធំប្រភេទ Isuzu truck ដឹកអ្នកដោះមីន នៅភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យជាប់ព្រំប្រទល់ នឹងតំបន់ស្រអែម។

លោកបានបញ្ជាក់បន្ថែមថា "ក្នុងខណៈដែលបងប្អូនយើង កំពុងធ្វើដំណើរទៅបំពេញបេសកកម្ម នៅខេត្តព្រះវិហារ ដោយចេញដំណើរមកពីទិសខេត្តសៀមរាប ដើម្បីបោសសំអាតគ្រាប់មីន នៅតំបន់ស្រអែមគាំទ្រ ដល់ការងារអភិវឌ្ឍន៍ របស់អាជ្ញាធរប្រាសាទព្រះវិហារ ដែលត្រូវពង្រាយ កំលាំងប្រតិបតិ្តការអ្នកដោះមីនចំនួន១៤២នាក់។

លោក ហេង រតនា បានបញ្ជាក់បន្ថែមទៀតថា "គិតមកដល់ម៉ោង ១៨៖៥០នាទីនេះ គ្រោះថ្នាក់នេះបណ្តាលអោយស្លាប់អ្នកដោះមីន១នាក់ និងរបួសធ្ងន់ចំនួន១២នាក់ និងស្រាលចំនួន៨នាក់ ចំពោះមូលហេតុនែឧបទ្ទវហេតុគ្រោះថ្នាក់នេះសិ្ថតក្នុងការស៊ើបអង្កេតនៅឡើយ តាងនាមមន្ត្រី និងបុគ្គលិកស៊ីម៉ាក់ទាំងអស់ សូមសំដែងការរំលែកទុក្ខដ៍ក្រៀមក្រំ និងសោកស្តាយបំផុតចំពោះគ្រួសារសព ហើយយើងខ្ញុំកំពង់ប្រឹងប្រែង អល់លទ្ធភាព ដើម្បីជួយសង្គ្រោះបងប្អូនរងគ្រោះទាំងអស់ ដោយបាននិងកំពុងចាត់ចែងដឹកជញ្ជូននិងព្យាបាលនៅមន្ទីរទេព្យខេត្តសៀមរាប៕