នៅ​ថ្ងៃ​៩ មីនា រដ្ឋសភា​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​សហជីព​

ភ្នំពេញ: អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា​បានប្រកាស​ឲ្យ​ដឹងថា គណៈកម្មការ​ចំពោះ​កិច្ច នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សិក្ខាសាលា​លើ​សេចក្តីព្រាង​សហជីព ដើ​ម្ប​ពិនិត្យ​និង​ផ្តល់យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ច្បា់​ស្តីពី​សហជីព ក្រោ​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦ ខាងមុខនេះ នៅ​វិមាន​រដ្ឋសភា​។​
​    ​សេចក្តីជូនដំណឹង​រប​ស់អគ្គ​លេខាធិការដ្ឋាន​រដ្ឋសភា ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២ ខែមីនា បាន​ឲ្យ​ដឹងថា សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ព្រឹទ្ធសភា មួយ​ច​ចំនួន​។​
​    ​សេចក្តីព្រាងច្បាប់​ស្តីពី សហជីព ដែលមាន ១៧​ជំពូក និង​១០០​មាត្រា ត្រូវបាន​គណៈរដ្ឋមន្ត្រី ប្រជុំ​អនុម័ត​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ មាន​គោលបំណង ទី​១.​ផ្តល់​សិទ្ធិ និង​សេរីភាព​ដល់​សហគ្រាស ឬ​គ្រឹះស្ថាន និង​ជន​ទាំងឡាយ ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ និង​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ ដោយ​កំណត់​ពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ និយោជិត និង​និយោជក នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទី​២.​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជន​ទាំងឡាយណា ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ស្តីពី​ការងារ និង​បុគ្គលិក​ធ្វើការ​តាមផ្លូវ​អាកាស និង​ផ្លូវ​សមុទ្រ ដោយ​ធានា​នូវ​សិទ្ធិសេរីភាព​ក្នុង​ការចរចា​ជា​សមូហភាព​រវាង​កម្ម​ករ និយោជិត និង​និយោជក ក្នុង​គោលបំណង​ជំរុញឱ្យមាន​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ការងារ​សមរម្យ បង្កើន​ផលិតភាព និង​ការវិនិយោគ​។​