ឈ្វេងយល់​ពី​ជំងឺ​ផ្លូវដង្ហើម​កុមារ​

6 Videos

​តាម​ប្រភពព័ត៌មាន New York (AP) ក្នុង​រយៈពេល ២ ខែ​កន្លងទៅ​ថ្មីៗ​នេះសហរដ្ឋអាមេរិក​ទទួល​រង​ការ​រាតត្បាត​ពី​ជំងឺ​ផ្លូវដង្ហើម​យ៉ាងធ្ងន់ធ្ងរដែល​បណ្តាលមកពី​មេរោគ​ថ្មី​ម្យ៉ាង​ហៅថា Enterovirus 68 ដែលអាច​បង្ក​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​ដល់​កុមារ ។ មកដល់​បច្ចុប្បន្ន​កុមារ ៤ នាក់បាន​ចុះខ្សោយ​សាច់ដុំ និង ស្វិត​សាច់ដុំ​នៅ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ និង រដ្ឋ​ផ្សេងៗ​ទៀត ។ មេរោគ​នេះ​ត្រូវបាន​រកឃើញ​តាំងពី​ឆ្នាំ ១៩៦២ មកម៉្លេះ ។ រហូតមកដល់​ឆ្នាំ ១៩៨៧ សហរដ្ឋអាមេរិក​ក៏​ធ្លាប់​ជួបប្រទះ​នឹង​ការ​រា​ត​ត្បា​នៃ​មេរោគ​នេះដែរ ប៉ុន្តែ​មាន​មិន​ច្រើន​ទេ ។

កាលពី​ឆ្នាំទៅ​មិញ​មេរោគ​នេះ​បាន​ឆ្លង​រាតត្បាត​យ៉ាងគំហុកព្រោះតែ​ពុំមាន​ការធ្វើ​តេ​ស្តិ៍​រក​មេរោគ​នេះ​ដោយ​សង្ស័យថា​ជា​ជំងឺ​ផ្តាសាយ​ធម្មតា ។ មេរោគ​នេះ​មាន​សណ្ឋាន​ដូច​ជំងឺ​ផ្តាសាយ​ដែរហើយ​តែង​កើតឡើង​នៅពេល​បើក​វិស្សមកាល​នៅ​រៀងរាល់ឆ្នាំ​សិក្សា ។

M88

តាម​ការធ្វើ​តេ​ស្តិ៍​នៅ​មន្ទីរ​ពិសោធ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង ការពារ​ជំងឺ (CDC) បាន​បញ្ជាក់ថា​ជាទូទៅ​មនុស្ស​ធំ​ងាយ​នឹង​ឆ្លង​ជំងឺ​ជាង​កុមារ ប៉ុន្តែកុមារ​មិន​ងាយ​ស៊ាំ​ទៅនឹង​ជំងឺឆ្លង​នោះទេ ។ នេះ​ជា​កត្តា​ដែល​ធ្វើឱ្យ​កុមារងាយ​ឆ្លង​មេរោគ Enterovirus 68 ហើយ​ក្នុងករណី​ផ្សេងទៀត​កុមារ​មាន​លក្ខខណ្ឌ​សុខភាព​មិនល្អ​ស្រាប់​ដូចជា កុមារ​មាន​ជំងឺហឺត​ហើយ​ស្នាក់នៅមន្ទីរពេទ្យ ។

​មជ្ឈមណ្ឌល CDC បានស្នើ​ឱ្យ​ក្រុម​វេជ្ជបណ្ឌិត​ផ្តល់​ការរាយការណ៍​ពី​អ្នកជំងឺ​ចាប់ពី​អាយុ ២១ ឆ្នាំ​ចុះក្រោម ដែលមាន​អាការ​ចុះខ្សោយ សាច់ដុំ​ភ្លៅ និង អ្នកជំងឺ​ដែល​បាន​ស្កេ​ន​ហើយ​ពិនិត្យឃើញថា​មាន​ភាពមិន ប្រក្រតី​ត្រង់​ជាលិកា​ប្រសាទ​ក្នុង​ខួរឆ្អឹងខ្នង ។ CDC កំពុងតែ​ពិនិត្យរបាយការណ៍តែ​ពុំទាន់​បែងចែក​បាន​នៅឡើយ​ថា អ្នកជំងឺ​ណា​មាន​មេរោគ Enterovirus 68 នេះ ។

​ក្នុងស្ថានភាព​បច្ចុប្បន្ន​មជ្ឈមណ្ឌល CDC ស្នើឱ្យ​មាតាបិតា និង អាណាព្យាបាល​ទាំងអស់​តាមដាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការចាក់​វ៉ាក់សាំង គ្រប់​ករណីរួមទាំង​ជំងឺ​ផ្លូវដង្ហើម​ដូចជា​ជំងឺ​គ្រុនក្តៅ ជំងឺ​កញ្ជ្រឹល និង ក្អកមាន់​ផង ។ ម្យ៉ាងទៀត​មាតាបិតា និង អាណាព្យាបាល ត្រូវ​រក្សា​អនាម័យខ្លួនប្រាណ​ឱ្យបាន​ខ្ជាប់ខ្ជួន ដូចជា លាងដៃ​នឹង​សាប៊ូ​ឱ្យបាន​ញឹកញាប់នៅ​ឱ្យឆ្ងាយ​ពី​អ្នកជំងឺ និងវត្ថុ​ដែល​អ្នកជំងឺ​ធ្លាប់​ប៉ះពាល់ ។ សូម​ទៅ​ជួប​ជាមួយវេជ្ជបណ្ឌិត​ជាបន្ទាន់​ប្រសិនបើ​កូន​របស់​អ្នកមាន​អាការ​ពិបាក​ដកដង្ហើម ធ្ងន់ធ្ងរ ពិបាក​កម្រើក​ជើង ឬ ដើរ ឈរ ជាដើម ៕ លក្ខិណា កែវ​