ចាប់បានម្នាក់ រត់រួចម្នាក់ ក្រោយធ្វើ សកម្មភាពឆក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទូរស័ព្ទមិន​​​​​​​​​​​​ បានសម្រេច នៅព្រែកប្រា

ភ្នំពេញ ៖ ជនសង្ស័យជាចោរឆក់ម្នាក់ ត្រូវកម្លាំងប្រជាជន និងអ្នកដំណើរ បានដេញចាប់ ហើយរត់រួចម្នាក់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទមួយគ្រឿងមិនបានសម្រេច ពីជាងឈើម្នាក់ដែលកំពុងជិះម៉ូតូស្របទិសគ្នា តាមបណ្តោយផ្លូវ៣៦៩ ត្រង់ចំណុចក្រោយវត្តព្រែកប្រា កាលពីវេលាម៉ោង៦ និង៣០នាទី ព្រលប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ក្នុង ភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោក ម៉ៅ សឿត អធិការរងខណ្ឌ បានអោយដឹងថា ជនសង្ស័យឈ្មោះ ស ចាន់ធារៈភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះលេខ ១៧៩ ក្រុម១០ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែក ជនរងគ្រោះឈ្មោះ ផូ សុផាន់ណារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរ ជាងឈើ មានទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

លោកអធិការរង បានបន្តថា នៅពេលជនរងគ្រោះជិះម៉ូតូចេញពីកន្លែងធ្វើឈើនៅចំណុចបុុរីតាងៅ កន្លែងធ្វើការ លុះជិះដល់កន្លែងកើតហេតុខាងលើ ជនរងគ្រោះបានដកទូរសព្ទ័ Callទាក់ទងទៅក្រុមគ្រួសារ ស្រាប់តែឃើញម៉ូតូម៉ាក Dream សេរី013 ពណ៌ខ្មៅ ស្លាកលេខ 1CM 5171 ភ្នំពេញ ជិះគ្នាពីរនាក់ បានធ្វើសកម្មភាព ឆក់យកទូរសព្ទតែម្តងពេលនោះ ក៍ប្រជាពលរដ្ឋនៅជិត ស្រែកឆោឡោរឡើងចាប់បានម្នាក់និងរត់គេចខ្លួនបាត់ម្នាក់ ។

បច្ចុប្បន្ន ជនសង្ស័័យរួមទាំងវត្ថុតាងឃាត់ទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកប្រា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌ ចាត់ការតាមនីតិវិធី នៃច្បាប់ ៕