ស្បែក​ភ្លឺរលោង​ដោយ​មិន​រង​ការរំខាន​ពី​កាំរស្មី UV

6 Videos

ស្បែក​ស​គឺជា​បំណងប្រាថ្នា​របស់​ស្ត្រី​ភាគច្រើន​ក៏ពិតមែន ប៉ុន្តែ​បច្ចុប្បន្ននេះ ស្ត្រី​មួយចំនួន​ហាក់​ប្រែ​ពេញចិត្ត​នឹង​ពណ៌​សម្បុរ​ធម្មជាតិ និង​ចង់បាន​ស្បែក​សម្បុរ​មាស​។ ហេតុនេះហើយ​បានជា​ស្ត្រី​ចូលចិត្ត​អាំង​ថ្ងៃ ពីព្រោះ​ស្ត្រី​ចង់បាន​ស្បែក​ស្អាត​ពណ៌​ទង់ដែង និង មាន​សភាព​ភ្លឺរលោង​គួរ​ជាទី​ចេតនា​។ ចំណុច​ដែល​មិនគួរ​មើលរំលង​ពាក់ព័ន្ធ​នឹង​ការ​អាំង​ថ្ងៃនេះ គឺ​ការ​រលាក​ពន្លឺ​ថ្ងៃ បណ្តាលមកពី​ការ​អាំង​ថ្ងៃ​ជ្រុល ក្តៅ​ពេក ឬ​យូរពេក​។ ប្រការនេះ​អាច​បង្ក​កត្តា​ប្រឈម​រហូតដល់​បង្ក​ជា​ជំងឺ​ឡើង​អាចម៍រុយ​ខ្មៅៗ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​នោះ គឺអាច​ឈានដល់​ជំងឺមហារីក​ស្បែក​ទៀតផង​។​

ការ​អាំង​ថ្ងៃ​យូរពេក​អាច​បង្ក​ជា​ជំងឺមហារីក​ស្បែក​តាមច្រើន​រូបភាព ទាំង​មហារីក​ជាលិកា​ស្បែក​ស្រទាប់​ខាងក្រៅ និង ស្រទាប់​ខាងក្នុង​។ ដូចគ្នា​ដែរ វា​ក៏​អាច​បណ្តាលឱ្យ​ស្បែក​ចាស់​មុន​អាយុ កម្សោយ​ប្រព័ន្ធ​ស៊ាំ និង​ខូច​ភ្នែក​។ ដោយឡែក​ការ​អាំង​ថ្ងៃ​ដោយ​ប្រើ​ម៉ាស៊ីន​វិញ​នោះ គឺ​កាន់​តែមាន​គ្រោះថ្នាក់ ពីព្រោះ​ប្រសិនបើ​មាន​បញ្ហា​ស្រទាប់​ស្បែក ខូ​ឡា​ជេន​ស្បែក និង​DNA នឹង​ត្រូវបាន​ខូចខាត​មិនអាច​ប៉ះប៉ូវ​វិញ​បាន​នោះទេ​។

M88

​ជំហាន​ដំបូង គឺ​ត្រូវ​ឈ្វេងយល់​ពី​ពណ៌​សម្បុរ​ធម្មជាតិ​របស់​អ្នក​ជាមុនសិន ព្រោះថា​ដើម្បី​ថែរក្សា​សុខភាព​ស្បែក អ្នក​មិនគួរ​ព្យាយាម​ផ្លាស់ប្តូរ​សម្បុរ​ឱ្យ​ស ឬ​ខ្មៅ​លើសពី​សម្បុរ​ធម្មជាតិ​នោះឡើយ ហើយ​អ្វីដែល​អ្នក​អាច​កែខៃ​ឱ្យ​ប្រសើរឡើង​នោះ គឺ​ថែរក្សា​ពណ៌​សម្បុរ​ពី​កំណើត​នេះ​ឱ្យ​ភ្លឺរលោង​បែប​ធម្មជាតិ​។ តើ​ពណ៌​សម្បុរ​ពី​ធម្មជាតិ​បែបណា​វិញ បើ​ស្បែក​កន្លែង​ខ្លះ​ស្រអាប់ ខ្លះ​ស ខ្លះ​ហាក់ដូចជា​ខ្មៅ​នោះ​? ជាការ​ងាយ​ណាស់ អ្នក​គ្រាន់តែ​សង្កេត​ត្រង់​បរិវេណ​ណា​ដែល​មិន ឬ​កម្រ​នឹង​ប៉ះ​ត្រូវ​ពន្លឺ​ថ្ងៃ​នៃ​រាងកាយ​របស់​អ្នក នោះ​ហើយ​គឺជា​សម្បុរ​ពី​ធម្មជាតិ​។

​បន្ទាប់ពី​បានដឹង​ពណ៌​សម្បុរ​កំណើត​ហើយ​នោះ អ្នក​គួរ​ចេះ​លាង​សម្អាត​ស្បែក​ជាប្រចាំ​នៅពេល​ព្រឹក ដោយ​ប្រើប្រាស់​ផលិតផល​ធម្មជាតិ គ្មាន​ជាតិគីមី​(​ឬ​មាន​តិចតួច​) ហើយ​ប្រើ​សេរ៉ូម​ដែលមាន​វីតាមីន​C បន្ទាប់ពី​លាង​រួច​។ ជា​ការល្អ​ការសម្អាត​ស្បែ​កមុខ និង​ដងខ្លួន ពុំគួរ​ប្រើប្រាស់​ផលិតផល​ផល​ច្រើន​មុខ​ច្រើនបែប​ពេក​ទេ គួរប្រើ​តែមួយ​មុខ​ដែល​ត្រូវ​នឹង​ប្រភេទ​ស្បែក​របស់​អ្នក​គឺ​គ្រប់គ្រាន់​ហើយ​។ ចំណុច​សំខាន់​មួយទៀត សូមកុំ​ភ្លេច​លាប​គ្រី​ម​ការពារ​កម្តៅថ្ងៃ​ដែលមាន​SPF យ៉ាងតិច ១៥ ទោះជា​មេឃ​បើក​ថ្ងៃ ឬ​ពពក​បាំង​ជិត​ក៏ដោយ ពីព្រោះ​កាំរស្មី​យូ​វី​អេ និង​យូ​វី​ប៊ី អាច​ជ្រៀតចូល​ស្រទាប់​ស្បែក​របស់​អ្នក​បាន​។​

​នៅពេល​ល្ងាច ត្រូវ​ទម្លាប់​លាង​សម្អាត​ដូចជា​ពេលព្រឹក​ដែរ​។ ជាការ​ល្អ គួរ​លាងមុខ​ហើយ ប្រើ​ហ្វូ​ម​ក្រែ​ម​លាង​មួយ​មុខ​ទៀត រួច​លាប​ក្រែ​ម​សម្រាប់​ពេលយប់ មុននឹង​ចូល​គេង​។ គួរប្រើ​ក្រែ​ម​ម័​រ​ជឺ​រ៉ៃ​សឺ ដែលមាន​ផ្សំ​ពី​សារធាតុ​រ៉ឺ​ទី​ណ័​ដ តែ​នៅ​ពេលយប់ កុំ​ប្រើពេល​ថ្ងៃ ពីព្រោះ​ក្រែ​ម​បែបនេះ​ធ្វើឱ្យ​ស្បែក​ងាយ​នឹង​ប្រតិកម្ម​នឹង​កាំរស្មី​យូ​វី​។​
​ប្រការ​គួរ​ចងចាំ​មួយចំនួនទៀត​នោះ គឺ​ត្រូវ​ចៀសវាង​ដើរចេញ​ក្រៅ ឬ​ពាក់មួក ឬ​បាំង​ឆ័​ត្រ​ពេលចេញ​ក្រៅ ដើម្បី​ការពារ​ស្បែក​កុំឱ្យ​ប៉ះ​ត្រូវ​ផ្ទាល់​នឹង​ពន្លឺ​ថ្ងៃ លើកលែងតែ​ពេលមុន​ម៉ោង​ដប់​ព្រឹក និង ចាប់ពី​ម៉ោង​បួន​រសៀល​ទៅ​។ លើសពីនេះ កុំ​ភ្លេច​ពាក់​វ៉ែនតា​ខ្មៅ​ផង​។ សម្រាប់​អ្នក​ចូលចិត្ត​ពន្លឺ​ថ្ងៃ ប្រាកដជា​មិនអាច​អត់ទ្រាំ​មិន​ចេញ​ដើរ​នៅពេល​អាកាសធាតុ​ស្រស់ស្រាយ ពន្លឺ​ថ្ងៃ​ចែងចាំង ក្រោម​ផ្ទៃមេឃ​ភ្លឺ​ស្រឡះ​បាន​នោះ គួរប្រើ​គ្រឿងសម្អាង​ពណ៌​ភ្លឺៗ​ដើម្បី​ជា​ចំណាំង​បា្លត​នៃ​ពន្លឺ​ថ្ងៃ និង ប្រើ​ក្រែ​ម​ឬ​ឡេ​ប្តូរ​ពណ៌​ស្បែក​ជា​ទង់ដែង ឬ​មាស​តាម​ចំណូល​ចិត្តបាន ពីព្រោះ​ផលិតផល​ទាំងនេះ​ក៏មាន​បញ្ចូល​សារធាតុ​ការពារ​ពន្លឺ​ថ្ងៃ​ដែរ​។ ​លក្ខិណា