ឧត្តមសេនីយ៍​ប៉ូលិស​៤៩​នាក់​នឹង​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​

​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ ចំនួន​៤៩​នាក់​នឹង​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​ ក្នុង​នោះ​មាន​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ចំនួន​០៧​នាក់​,​ ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ចំនួន​១១​នាក់​ និង​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១)​ចំនួន​៣១​នាក់​ ហើយដោយ​មាន​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​ចំនួន​០៣​នាក់​,​ អនុប្រធាន​នាយកដ្ឋាន​ចំនួន​៣៥​នាក់​ និង​តួនាទី​ជា​ស្នងការ​រង​នៃ​ស្នងការដ្ឋាន​បណ្តា​ខេត្ត​នានា​ចំនួន​១១​នាក់​ ។​ នេះ​បើ​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ទូល​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ​ជាទី​សក្ការៈ​ តាម​លិខិត​លេខ​១៩៣​លស​ ចុះ​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

​នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​នៃ​ក្រសួងមហាផ្ទៃ​ទាំង​៤៩​នាក់​ ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​នោះ​រួម​មាន​រាយ​ឈ្មោះ​ដូច​ការ​បញ្ជាក់​ក្នុង​តារាង​ខាងក្រោម​ ៖​

ឧត្តមសេនីយ៍​ប៉ូលិស​៤៩​នាក់​នឹង​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​

Related