លោក ជាម យៀប ស្នើសុំ​ប្រទេស​ស៊ុយ​អ៊ែត ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​កិច្ចការ​សវនកម្ម​

ភ្នំពេញ: ​លោក​ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា បាន​ស្នើសុំ​រាជរដ្ឋាភិបាល​ប្រទេស ស៊ុយ​អ៊ែត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស និង​រៀបចំ​សិក្ខាសាលា​លើ​កិច្ចការ​សវនកម្ម ជូន​ដល់​មន្ត្រី​សវនកម្ម នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ ដើម្បី​ឲ្យ ស្ថាប័ន​នេះ​មាន​ជំនាញ កាន់តែ​ច្បាស់លាស់​ប្រកបដោយ​វិជ្ជាជីវៈ ក្នុងការ​បំពេញភារកិច្ច​ជូន​ប្រទេសជាតិ​។​

​សំណើ​នេះ​ត្រូវបាន លោក​លើកឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជា​មូ​យ លោក លាស់ ផ្ល​រិ​ន (Lars Floorin) ក្រុម​បេសកកម្ម​របស់​ការិយាល័យ​សវនកម្ម​ប្រទេស​ស៊ុយ​អ៊ែត នា​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦ នេះ នៅ​វិមាន​រដ្ឋសភា​។​

​ជាមួយគ្នានេះ លោក​ជាម យៀប ក៏បាន​ជម្រាបជូន គណៈប្រតិភូ ពី​នីតិវិធី​ក្នុងការ​ពិនិត្យ​សិក្សា សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ប្រចាំឆ្នាំ​នីមួយៗ​របស់​រដ្ឋសភា ក៏ដូចជា​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា​ផងដែរ​។ លោក​បាន​លើកឡើងថា នៅពេល​រដ្ឋសភា​ទទួល​បាន​សេចក្តីព្រាងច្បាប់ ស្តីពី​ការទូទាត់​ថវិកា​របស់​រដ្ឋ ប្រចាំឆ្នាំ​នីមួយៗ​ពី​ខាង​រាជរដ្ឋាភិបាល ពេលនោះ​រដ្ឋសភា​ក៏​ទទួលបាន របាយការណ៍​សវនកម្ម លើ​ការទូទាត់​ថវិកា​របស់​រដ្ឋ​ប្រចាំឆ្នាំ​ដែរ ពី​ខាង​អាជ្ញាធរ​សវន​ជាតិ​។​

​លោក ជាម យៀប បាន​គូស​បញ្ជាក់ទៀតថា បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ប្រជុំ​ពិនិត្យ និង​អនុម័ត ប្រគល់​សេចក្តីព្រាងច្បាប់​នោះ ជូន​គណៈកម្មការ​ជំនាញ ដើម្បី​ពិនិត្យ និង​សិក្សា​ហើយ គណៈក្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម នៃ​រដ្ឋសភា នឹងធ្វើ​ការត្រួតពិនិត្យ​សេចក្តីព្រាងច្បាប់​ទូទាត់​ថវិកា​ប្រចាំឆ្នាំ​របស់​រដ្ឋ​នោះ​ភ្លាម​។​

​លោក​ប្រធាន​គណៈកម្មការ​បានលើកឡើង​ថា នៅក្នុងពេល​ពិនិត្យ សិក្សា​នោះ គណៈកម្មការ​ជំនាញ​បានធ្វើការ​ពិនិត្យ សិក្សា​ផ្ទៃក្នុង​ផង និង​ពិនិត្យ​សិក្សា​ជាមួយ​តំណាង​រាជរដ្ឋាភិបាល​ផង​។ “​បើ​មាន​ចំនុច​ណា​មិន​ច្បាស់លាស់ និង​មានការ​សង្ស័យ គណៈកម្មការ​នឹង​កោះប្រជុំ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​មាន​វត្តមាន​របស់​អាជ្ញា​ធរ​សវនកម្ម​ជាតិ​ផងដែរ​” នេះ​ជាការ​លើកឡើង​របស់លោក ជាម យៀប​។​

​លោក លាស់ ផ្ល​រិ​ន បាន​កោតសរសើរ​ចំពោះ​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា ដែល​បាន​ពន្យល់​យ៉ាង​លម្អិត​ពី​ភារៈកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន ក្នុងការ​ពិនិត្យ សិក្សា​សេចក្តីព្រាងច្បាប់​ទូទាត់​ថវិកា​របស់​រដ្ឋ​ប្រចាំឆ្នាំ ហើយ​ចំពោះ​សំណើ​របស់​គណៈកម្មការ វិញ លោក លាស់ ផ្ល​រិ​ន បានទទួល​យកទៅ​ជម្រាបជូន ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ប្រទេស​ស៊ុយ​អ៊ែត ដើម្បី​សម្រេច​តាម​សំណូមពរ​៕

លោក ជាម យៀប ស្នើសុំ​ប្រទេស​ស៊ុយ​អ៊ែត ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​កិច្ចការ​សវនកម្ម​

លោក ជាម យៀប ស្នើសុំ​ប្រទេស​ស៊ុយ​អ៊ែត ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​កិច្ចការ​សវនកម្ម​

លោក ជាម យៀប ស្នើសុំ​ប្រទេស​ស៊ុយ​អ៊ែត ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​កិច្ចការ​សវនកម្ម​

លោក ជាម យៀប ស្នើសុំ​ប្រទេស​ស៊ុយ​អ៊ែត ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​កិច្ចការ​សវនកម្ម​