សំឡេង​ឆ្លើយឆ្លង​ស្នេហា​៖ គ្មាន​ការបកស្រាយ ពីព្រោះ CNRP ផ្តោតលើ​ការបោះឆ្នោត​

​រយៈពេល​៣​ថ្ងៃ​ហើយ ដែល​រឿងអាស្រូវ​រវាង​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា និង​ស្ត្រី​ម្នាក់​ដែលមាន​ឈ្មោះថា អា​មុំ បាន​ផ្ទុះឡើង​តាមរយៈ​ការ​បង្ហោះ​សំឡេង​ឆ្លងឆ្លើយ​គ្នា តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កមួយ​មាន​ឈ្មោះថា Mon  Srey​នោះ ដែល​ត្រូវបាន​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា ជា​រឿង​ដដែលៗ ក្នុងការ​វាយប្រហារ​ម​កលើ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា មិនទាន់​ប្រតិកម្ម​ជាមួយ​សំឡេង​ឆ្លងឆ្លើយ​រវាង​ស្ត្រី​ម្នាក់​ឈ្មោះ អា​មុំ ដែល​ត្រូវបាន​ផ្ទុះឡើង​និង​ផ្សព្វផ្សាយ​នោះឡើយ​។ ចំណែក​កូនស្រី​បង្កើត​របស់​ឯកឧត្តម កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា មិន​ឆ្លើយឆ្លង​ជាមួយ​អ្នកកាសែត​ជុំវិញ​ករណី​នេះដែរ​។ រីឯ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ សុំ​មិន​អត្ថាធិប្បាយ​បកស្រាយ​ឡើយ ជុំវិញ​សំឡេង​ឆ្លងឆ្លើយ​ពី​រឿង​ស្នេហា ដែល​បាន​ផ្ទុះឡើង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បណ្ដាញសារព័ត៌មាន​មួយចំនួន​ដែល​ផ្សព្វផ្សាយ​ថា ជា​សំឡេង​ឯកឧត្តម កឹម សុខា នោះ​។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ​យល់ថា ករណី​សំឡេង​នេះ​គឺ​គ្រាន់តែ​ជា​រឿង​ផ្ទុះឡើង​ជាថ្មី ដើម្បី​បង្វែរ​ស្ថានការណ៍​នយោបាយ មុន​ការបោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ​២០១៧ និង​បោះឆ្នោតជាតិ ឆ្នាំ​២០១៨ មកដល់​ប៉ុណ្ណោះ​។​

​លោក យ៉ែម បុញ្ញឫទ្ធិ ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម កឹម សុខា កាល​ព្រឹក​មិញ​នោះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ឯកឧត្តម កឹម សុខា ចាត់ទុក​ករណីនេះ​គឺជា​រឿងអាស្រូវ​ដដែលៗ ដែល​បាន​កើតឡើង​សម្រាប់​យកមក​វាយប្រហា​រលោក​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​សុំ​មិន​បកស្រាយ​លើ​បញ្ហា​នេះ​ទេ ហើយ​គណបក្ស​ខ្ញុំ​ក៏​មិន​ផ្ដោត​សំខាន់​លើ​ករណីនេះ​ព្រោះ​ពួកយើង​កំពុង​ផ្ដោតលើ​យុទ្ធសាស្ត្រ​ត្រៀម​បោះឆ្នោត​ខាងមុខ​។ ខ្ញុំ​បាន​ជួបពិភាក្សា​ជាមួយ​ឯកឧត្តម កឹម សុខា ព្រឹក​មិញ ដោយ​គាត់​បាន​ប្រាប់​ពួកយើង​ថា ទី​១ ឲ្យ​នាំគ្នា​ខិតខំ​ធ្វើការ​ដើម្បី​ការបោះឆ្នោត និង​ទី​២ រឿងនេះ​ជា​រឿង​ដដែលៗ​ទេ ដើម្បី​វាយប្រហារ ដូចនេះ​កុំ​យកចិត្តទុកដាក់​ឡើយ​»​។

​រយៈពេល​៣​ថ្ងៃនេះ ករណី​សំឡេង​ឯកឧត្តម កឹម សុខា កំពុងពុះ​កញ្ជ្រោល​យ៉ាងខ្លាំង​។ តែ​លោក យ៉ែម បុញ្ញឫទ្ធិ និយាយ​បែប​ចំអក​ថា នេះ​គ្រាន់តែ​ជាការ​បំពង់​សំឡេង​ពី​កន្លែង​ក្តៅ និង​ពុះកញ្ជ្រោល​ប៉ុណ្ណោះ ហើយ​គណបក្ស​លោក​មិន​ផ្ដោតលើ​ការ​បំពង់​សំឡេង​នេះឡើយ​។​

​តែ​យ៉ាង​នៅក្នុង​ឃ្លី​ប​សំឡេង​ឆ្លើយឆ្លង​គ្នា​នោះ ក៏មាន​សំឡេង​ស្ត្រី​ម្នាក់​ឈ្មោះថា អា​មុំ បាន​និយាយ​ឆ្លើយឆ្លង​ជាមួយ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ទៀត​ដែល​គេ​ចាត់ទុកថា ជា​សំឡេង​ឯកឧត្តម កឹម សុខា និង​ប្រពន្ធ​នោះ បដិសេធថា ខ្លួន​មិនបាន​និយាយ​រឿង​មានកូន និង​ដើរលេង​ជាមួយគ្នា​ឡើយ ហើយ​ខ្លួន​ក៏​មិនបាន​ដឹងថា អ្នកណា​បង្ហោះ​ដែរ​។​

​ទោះជា​មិនទាន់មាន​ការចេញ​សេចក្ដីថ្លែងការណ៍​ណាមួយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ តែ​លោក យ៉ែម បុញ្ញឫទ្ធិ ចាត់ទុកថា ការ​លួច​យក​ឯកសារ និង​សំឡេង​នរណាម្នាក់​យកទៅ​បង្ហោះ​ចែកចាយ​នេះ គឺជា​ការរំលោភច្បាប់ ដែល​ត្រូវ​ស្វែងរក​អ្នក​បង្ហោះ​សំឡេង​នេះ​យកមក​ដាក់ទោស​តាមច្បាប់​។​

​មាត្រា​៣០១ នៃ​ក្រមព្រហ្មទណ្ឌ បាន​ចែងថា អំពើ​ស្តាប់ ឬ​ថត​សំដី​ដែល​និយាយ​ជា​ឯកជន ឬ​ជាការ​សម្ងាត់​ដោយ​គ្មាន​ការយល់ព្រម​ពី​បុគ្គល​ដែលមាន​ការពាក់ព័ន្ធ​នោះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១​សែន​រៀល​ទៅ​២​លាន​រៀល លើកលែងតែ​ករណី​ដែល​ច្បាប់​អនុញ្ញាត​។​មាត្រា​៣០១ បានបញ្ជាក់​បន្ថែមថា​៖ «​ត្រូវបាន​សន្មត​ជាការ​ព្រមព្រៀង ប្រសិនបើ​បុគ្គល​ដែល​ពាក់ព័ន្ធ​នេះ បានទទួល​ដំណឹង​អំពី​ការ​ស្តាប់ ឬ​ថត​ហើយ បុគ្គល​នោះ​មិនបាន​ជំទាស់​ទេនោះ​»​។

​គួរ​បញ្ជាក់ថា មុន​កាល​បោះឆ្នោតជាតិ​ឆ្នាំ​២០១៣​កន្លងមក​ក៏មាន​ស្ត្រី​ម្នាក់​ធ្លាប់បាន​ចេញមុខ​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​ជា​ប្រពន្ធចុង​របស់​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​រយៈពេល​១៦​ឆ្នាំ ដែលមាន​ទំនាក់ទំនង​ស្នេហា​និង​គ្នា​រហូតដល់​មានកូន​មុនពេល​បែក​គ្នា ដោយ​កាលណោះ​ស្ត្រី​ម្នាក់​នោះបាន​អះអាងថា ខ្លួន​ជា​ជនរងគ្រោះ​ម្នាក់ នៅក្នុង​រឿង​ស្នេហា​ត្រីកោណ​នោះ រវាង​ឯកឧត្តម កឹម សុខា និង​ភរិយា​។ ប៉ុន្តែ​រឿងនេះ ត្រូវបាន​ស្ងាត់​ទៅវិញ​ក្រោយ​ការបោះឆ្នោត​ថ្នាក់ជាតិ​។

កន្លងមក សារព័ត៌មាន​ថ្មីៗ ក៏​ធ្លាប់​បាន​ជួប​ដែលមាន​សំឡេង​ដូចឯក​ឧត្តម កឹម សុខា ផង​ដែរ៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​