ចិន​កាត់ទោស​មន្ត្រី​ជាង​៣​ម៉ឺន​នាក់​ពីបទ​ពុករលួយ លួច​មូលនិធិ​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ជនបទ​

​មន្ត្រី​ពាក់ព័ន្ធ​ចិន​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ត្រូវបាន​កាត់ទោស​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​មូលនិធិ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​នៅតាម​តំបន់​ជនបទ​ចាប់ពី​ឆ្នាំ​២០១៣ រហូតដល់​ឆ្នាំ​២០១៥​។ អំពើពុករលួយ​ទាំងនេះ ភាគច្រើន​កើតឡើង​ពី​កង្វះខាត​នៃ​តម្លាភាព​របស់​មន្ត្រី​នៅតាម​ភូមិ​នៅ​ជនបទ​។​

​តុលាការ​កំពូល​ប្រជាជន​ចិន បាន​ថ្លែង​បញ្ជាក់ថា​មន្ត្រី​ពាក់ព័ន្ធ​ប្រមាណ ៣៥២៤០ នាក់ ត្រូវបាន​កាត់ ទោស​ពីបទ​ពុករលួយ​។ ចំនួន​នេះ ស្មើនឹង ២២.៣ ភាគរយ ដែល​ព្រះ​រដ្ឋអាជ្ញា​ចិន បានសម្រេច​លើ​ការងារ​ពាក់ព័ន្ធ​នឹង​បទល្មើស​ពុករលួយ​។ នេះ​បើ​យោង​ភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​បាន​ដកស្រង់​ការអះអាង​របស់​ព្រះ​រដ្ឋអាជ្ញា ដែលថា​អំពើពុករលួយ ទាំងនោះ​ភាគច្រើន​កើតឡើង​ដោយសារ​ការខ្វះខាត​នូវ​តម្លាភាព និង​កម្សោយ​របស់​មន្ត្រី​ក្នុងការ​ប្រើប្រាស់​គម្រោង​មូលនិធិ​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ​។

​បើតាម​ប្រភពព័ត៌មាន​ដដែល មូលនិធិ​ដែល​ភាគច្រើន​ត្រូវបាន​បញ្ចូល​ទៅក្នុង​គណនី​របស់​ប្រជាជន ចិន​ដែលជា​អ្នកភូមិ​រស់នៅ​តាម​ជនបទ ត្រូវបាន​កាន់កាប់​ដោយ​មន្ត្រី​ភូមិ ពោលគឺ​មូលនិធិ​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ មិនបាន​ដល់ដៃ​ប្រជាជន​នោះទេ​។ ជាពិសេស​នោះ ប្រជាជន​មួយចំនួន មិន​បានដឹង​សូម្បី​ព័ត៌មាន​ដែល​ពួកគេ​ត្រូវ​ទទួលបាន​មូលនិធិ​ទាំងនោះ​ពី​រដ្ឋាភិបាល​ខ្លួនឯង ផង​។​

​យ៉ាងណាក៏ដោយ តុលាការ​កំពូល​ដែលមាន​តួនាទី​ទាំង​កាត់ទោស និង​ស៊ើបអង្កេត រួមជាមួយ​នឹង ក្រុមការងារ​ប្រឹក្សា​រដ្ឋ​កាត់បន្ថយ​ភាគ​ក្រីក្រ និង​អភិវឌ្ឍន៍ បានដាក់​ដំណើរការ​នូវ​គម្រោង​ថ្មី​កាលពី​កុម្ភៈ ដើម្បី លុបបំបាត់​នូវ​អំពើពុករលួយ​នៅក្នុង​ការប្រើប្រាស់​មូលនិធិ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​ក្នុង​រយៈពេល ប្រាំ​ឆ្នាំ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​