លោក ខៀវ កាញារីទ្ធ​៖ បទ «​ស្អាត​ជានិច្ច​» របស់​ហង្ស​មាស​គ្មាន​ខ្លឹមសារ​អប់រំ​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ផ្ញើលិខិត​មួយច្បាប់​ជូន​ដល់​ម្ចាស់​ស្ថានីយ​វិទ្យុ​-​ទូរទស្សន៍​គ្រប់​ប្រភេទ​ឲ្យ​បញ្ឈប់​ការចាក់ផ្សាយ​បទ​ចម្រៀង​ដែលមាន​ចំណងជើង​ថា «​ស្អាត​ជានិច្ច​» របស់​ផលិតកម្ម​ហង្ស​មាស​។​

​ក្នុង​ខ្លឹម​សារលិខិត​ដែល​ចុះ​ថ្ងៃទី​២៤ ខែកុម្ភៈ កន្លងមក​នោះ លោក ខៀវ កាញារីទ្ធ បាន​កត់សម្គាល់ថា បទ «​ស្អាត​ជានិច្ច​» របស់​ផលិតកម្ម​ហង្ស​មាស ដែល​បកស្រាយ​ដោយ​តារាចម្រៀង ពេជ្រ សោភា និង DJ ដេវីដ ទាំង​ខ្លឹមសារ និង​រូបភាព​នៃ​ការសម្តែង ប្រាសចាក​អំពី អត្ថន័យ​ខ្លឹមសារ​ដើម​ទាំងស្រុង​។​

​លោក​រដ្ឋមន្ត្រី បាន​លើកឡើងថា បទ «​ស្អាត​ជានិច្ច​» ដើម បាន​អប់រំ​បណ្តុះ​គំនិត​ប្រាជ្ញា ស្មារតី​ឲ្យ​កុមារ​ឧស្សាហ៍​ព្យាយាម រស់នៅ​ស្អាត មាន​អនាម័យ​ល្អ​គ្រប់ពេល ទាំង​នៅផ្ទះ សាលារៀន ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី ប៉ុន្តែ​បទ​បែប​រ៉េ​ប​ថ្មី បង្ហាញ​អត្ត​ច​រិ​ក​កុមារា​ខ្ជិលច្រអូស ធ្វើ​ពុត​ជា​ឈឺក្បាល វិលមុខ គេច​សាលា លេង​ឈូស​ក្នុង​សាលារៀន​ជាដើម​...​។​

​បើតាម​លោក ខៀវ កាញារីទ្ធ ដើម្បី​ចៀសវាង​ការ​ទទួលផល​អវិជ្ជមាន​របស់​កុមារ ក្រសួង​ស្នើ​ឲ្យ​វិទ្យុ​-​ទូរទស្សន៍ គ្រប់​ប្រភេទ​បញ្ឈប់​ការចាក់ផ្សាយ​បទ​ចម្រៀង​នេះ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​