សីតុណ្ហភាព ភពផែនដី ធ្លាប់កើនឡើងខ្ពស់ បំផុតកាលពី ១៤០០ ឆ្នាំមុន

ញ៉ូយ៉កៈ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាយថា សីតុណ្ហភព របស់ផែនដី បានកើនឡើងកាន់ តែខ្ពស់បំផុតកាលពី ១៤០០ ឆ្នាំមុន។

ក្រុមអ្នកវិទ្យាសាស្រ្ត នៅវិទ្យាស្ថាន ផែនដី នៃមហាវិទ្យាល័យ Columbia បាននិយាយថា ការសិក្សាស្រាវជ្រាវ ថ្មីអំពីសីតុណ្ហភាណ គ្រប់តំបន់ របស់ទ្វីបទាំង ៧ បានបង្ហាញថា សីតុណ្ហភាពបាន កើនឡើងបន្តិចម្តងៗ ចាប់តាំងពីមានជីវិត មនុស្សរស់នៅលើ ភពផែនដីនេះ ដោយសីតុណ្ហភាព នេះបានកើនឡើងដល់ ចំនុចខ្ពស់បំផុតនៃ ប្រវត្តិសាស្រ្តកាលពីជាង១០០០ឆ្នាំមុនស។  

ក្រុមអ្នកវិទ្យាសាស្រ្ត បានឲ្យដឹងទៀតថា ការធ្វើការសិក្សាអំពីប្រវតិ្ត សីតុណ្ហភាពនៃទី្វបទាំង ៧ របស់ភពផែនដី ត្រូវបានពឹងផ្អែកទៅលើ ការពិនិត្យយ៉ាងដិត ដល់អំពីទិន្នន័យអាកាសធាតុ ដែលមានរួមទាំងការពិនិត្យ អំពីកាតិបទឹកកក បឹង មហាសមុទ្រ ព្រមទាំង រូបធាតុមួយ ចំនួនទៀត របស់ភពផែនដី។

ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ជាក់ស្តែង នៅក្នុងឆ្នាំ ២០០៣ នៅលើទ្វីបអឺរ៉ុបមាន រលកកំដៅយ៉ាងធ្ងន់ធ្ងរ ព្រមទាំងមានគ្រោះរាំង ស្ងួតយ៉ាង ធ្ងន់ធ្ងរ ដែលបានសម្លាប់ មនុស្សអស់ជាង ៧០ ០០០នាក់។

សីតុណ្ហភាព ភពផែនដី ធ្លាប់កើនឡើងខ្ពស់ បំផុតកាលពី ១៤០០ ឆ្នាំមុន