ល្ហុងទុំអាចធ្វើឲ្យស្បែកស

ល្ហុងគឺជារូបមន្តដ៏មាន ប្រសឹទ្ធភាព មួយនៅក្នុងការធ្វើ ឲ្យស្បែកសតាម បែបធម្មជាតិ ព្រោះវាមាន អង់ហ្ស៊ីមដែលជួយ ជំរុញការផ្លាស់ប្តូរ កោសិកា ស្បែក និងបង្កើតកោសិកា ស្បែកថ្មី ថែមទាំងជួយថ្មម ស្បែកឲ្យទន់ទៀតផង។

ក្រៅពីអាចយកមកបំប៉នស្បែក ការទទួលទានល្ហុងទុំ ក៏អាចជួយឲ្យស្បែកកាន់ តែភ្លឺស្អាត ដោយសារតែល្ហុងទុំ សំបូរដោយវីតាមីន A,E, និងC រួមទាំងសារធាតុ ប្រឆាំងរ៉ាឌីកាល់សេរី ដែលជួយបង្កើត ជាតិសំណើមដល់ស្បែក។ រីឯស្ករស គឺជាក្រែមខាត់ស្បែក ធម្មជាតិ ដែលងាយរក ក្នុងផ្ទះ បាយរបស់អ្នក ហើយដើម្បីសុខភាព ដែលល្អគួរខាត់ស្បែកមុខ ១សប្តាហ៍ម្តង តាមវិធីដូចខាងក្រោមៈ

១. ប្រើស្លាបព្រាកិនល្ហុងទុំឲ្យម៉ដ្ឋ

២. ដាក់ស្ករសចូលលាយជាមួយនឹងល្ហុងទុំ

៣. លាងមុខឲ្យស្អាត លាបសមាសធាតុផ្សំទាំង២នេះ រួចខាត់ស្បែកមុខ ក្នុងទិសដៅជារង្វង់ឲ្យសព្វផ្ទៃមុខ បំពោកទុក២០នាទី ទើបលាងចេញ។

ល្ហុងទុំអាចធ្វើឲ្យស្បែកស