ការថែរក្សា សុខភាពតាមវ័យ

ការយល់ដឹងអំពីការ វីធីថែទាំសុខភាព ស្របតាមវ័យនីមួយៗ អាចជួយឲ្យស្រ្តី អាចការពារបញហា ដែលអាចកើតមាន ឡើងចំពោះសុខភាពបាន។

ខាងក្រោមនេះជាចំណុច ដែរស្រ្តីគួរស្វែងយល់ ដើម្បីដឹងបានថា វ័យរបស់អ្នកប្រឈម នឹងបញ្ហាសុខភាពអ្វីខ្លះ។ ហើយគួរថែទាំ សុខភាព ដោយវិធីណា?

១. អាយុចាប់ពី ១៨ ដល់ ២៣ឆ្នាំៈ

សុខភាពរាងកាយ កំពុងរឹងមាំបំផុត ប៉ុន្តែអ្វីដែលគួរឲ្យយកចិត្ត ទុកដាក់បំផុតនោះគឺ សុខភាពផ្លូវចិត្ត ដែលត្រូវត្រៀមទទួល ការផ្លាស់ប្តូរនៅក្នុងជីវិត ព្រោះអ្នកមិនមែន នៅក្មេងទៀតទឹ ដោយអ្នកត្រូវមានទំនួល ខុសត្រូវកាន់តែខ្លាំងឡើង ហើយអ្នកត្រូវចាប់ផ្តើម ឈានចូលទៅក្នុង ជីវិតនៃការងារ ចាប់ផ្តើមមានស្នេហា និងខ្លះទៀតចាប់ផ្តើម មានការរួមភេទ។

ជាមួយគ្នានេះដែរ ជំងឺដែលមនុស្សនៅ ក្នុងវ័យនេះអាចនឹង ជួបប្រទះរួមមានៈ ជំងឺខ្លាចធាត់ ជំងឺឆ្លងតាមការរួមភេទ ដែលនៅក្នុងនោះមានជំងឺរើម មេរោគផ្សិត ក្នុងទ្វារមាស រួមទាំង វីរុសថ្លើមប្រភេទ C, B, និង HIV និងមានផ្ទៃពោះដោយចៃដន្យ។

ហេតុដូច្នេះហើយអ្នកគួរតែ ទៅពិនិត្យសុភាពរាងកាយទូទៅ សង្កេតខ្លួនឯងឲ្យបានច្បាស់ ប្រសិនបើមានការផ្លាស់ប្តូរណាមួយ។

២. អាយុ ២៤ ដល់ ២៩ឆ្នាំៈ

ជីវិតរបស់អ្នកមិនត្រឹមតែមានមិត្ត និងគូស្នេហ៍ប៉ុណ្ណោះទេ ប៉ុន្តែនៅតាមតួនាទីការងារ ការរៀបចំផែនការជីវិត នាពេលអនាគត ដែលអាចធ្វើឲ្យ រាងកាយ ដែលធ្លាប់តែរឹងមាំ អាចចុះខ្សោយខ្លះ មានភាពតានតឹងច្រើន ហើយមានពេលថែខ្លួន កាន់តែតិច។ ជាមួយគ្នានេះដែល អ្នកអាចនឹង ប្រឈមមុខនឹង ជំងឺស្រ្តេស ជំងឺរលាកក្រពះ និងជំងឺប្រកាំងជាដើម។

ដូច្នេះហើយ អ្នកគួរតែទៅពិនិត្យសុខភាពទូទៅ ១ឆ្នាំម្តង ដោយអ្នកត្រូវពិនិត្យ ទៅលើកម្រិតជាត់ខ្លាញ់ នៅក្នុងឈាម ទម្ងន់ខ្លួន ជាតិស្ករនៅក្នុង ឈាម មិនឲ្យខ្ពស់ជាងមាត្រដ្ឋាន។ លើសពីនវ អ្នកគួរតែពិនិត្យជំងឺកាមរោគ និងពិនិត្យរកមហារីក មាត់ស្បូន ប្រសិនបើអ្នកមាន ដៃគូរួមភេទ។ ម្យ៉ាងវិញទៀត អ្នកគួរតែពិនិត្យ សុដន់ដោយខ្លួនឯង ១ខែម្តង ពេលងូតទឹក និងមុនពេលចូលគេង ព្រមទាំងហាត់ប្រាណ ឲ្យបានទៀតទាត់ ដើម្បីឲ្យ សាច់ដុំ នឹងឆ្អឹងរឹងមាំ រួមទាំងសម្រាកឲ្យបាន គ្រប់គ្រាន់ និងធ្វើសមាធី ដើម្បីកុំឲ្យមានអាការ តានតឹងខ្លាំងពេក។ ជាពិសេស អ្នកត្រូវពិភាក្សា ជាមួយ គ្រូពេទ្យភ្លាម ប្រសិនបើមានអ្វីមួយខុសប្រក្រតី។

៣. អាយុ ៣០ឆ្នាំឡើងទៅៈ

អ្នកត្រូវការភាពគង់វង្ស ទាំងការងារ និងជីវិតគ្រួសារ ធ្វើឲ្យក្តីសង្ឃឹមនៅក្នុងជីវិត កាន់តែខ្ពស់។ ពេលនោះអ្នកចាប់ផ្តើម ឆាប់ហត់នឿយ មានសភាព តានតឹងខ្លាំងឡើង ក្នុងខណៈនោះ ការដុតបំផ្លាញថាមពល រាងកាយចាប់ផ្តើមថយចុះ ត្រូវប្រយ័ត្នជំងឺដែល ទាក់ទងនឹងភាពធាត់។ ហើយជំងឺដែល អ្នកអាចជួបប្រទះរួមមាន ជំងឺតានតឹង ជំងឺសោកសៅ ជំងឺធាត់ ជំងឺសម្ពាធឈាមខ្ពស់ ជំងឺខ្លាញ់នៅក្នុងឈាមជាដើម។

អ្នកគួរតែពិនិត្យ សុខភាព១ឆ្នាំម្តង ទោះបីជាមិនធ្លាប់រួមភេទក៏ដោយ ក៏អ្នកគួរតែពិនិត្យផ្នែក រាងកាយខាងក្នុងរបស់អ្នកដែរ។ អ្នកគួរតែពិនិត្យ សុដន់ដោយខ្លួន អ្នកជាប្រចាំ ធ្វើសមាធិ រកកិច្ចការបន្ថូរភាពតានតឹង ហាត់ប្រាណឲ្យ បានទៀតទាត់ វាស់មើលសម្ពាធឈាម និងជាតិស្ករនៅ ក្នុងឈាម ជាខ្លាញ់នៅក្នុងឈាម ដើម្បីពិនិត្យមើលការ ប្រឈមមុខនឹងជំងឺផ្សេងៗ។ ជាពិសេសគួរកត់ត្រា ឬ ចងចាំថាអ្នកធ្លាប់ឈឺអ្វីខ្លះ? លេបថ្នាំអ្វីមានប្រតិកម្មដែលឬទេ? មនុស្សនៅក្នុងគ្រួសារ ធ្លាប់មានប្រវត្តិឈឺអ្វីខ្លះ? ដើម្បីឲ្យគ្រូពេទ្យ វិភាគជំងឺអ្នកបាន ត្រឹមត្រូវ និងកាន់តែច្បាស់។

៤. អាយុ ៤០ឆ្នាំឡើងៈ