ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ចាម ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-7854  បាន​បើកបរ​ក្នុង​ល្បឿន​លឿន​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ផ្លូវបំបែក​ជា​បួន​ស្ទើរនឹង​ទៅ​បុក​មនុស្ស​មួយ​ក្រុម  ។ ហេតុ​ការ​ណ៏​នេះ កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​២ ខែមីនា ក្នុងភូមិ​បឹង​ស្នាយ សង្កាត់ សំបួរមាស ក្រុង​កំពង់ចាម  ហើយ​អ្នកបើកបរ​បាន​ប្រឹង​បួង​ចង្កូត​គេច​ក៏​ទៅ​កិន​រ៉ឺ​មក​ម៉ូតូ​១​គ្រឿង    រួច​ជ្រុល​បុក​ដើម​ស្វាយ​ដាច់​មួយ​កំណាត់​និង​បាក់​របង​បេតុង​មួយ​ផ្ទាំង​ទើប​ទៅ​មុខ​លែង​រួច ។

អធិការរង​ទទួល​ផ្នែក​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម លោក​អនុ សេនី​យ៏​ឯក​ស៊ា​ម យូ​សេង  ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​បង្កហេតុ​ខាងលើ​នោះ​ជា​របស់​ថៅកែ​ម្នាក់  នៅ​ក្រុង​កំពង់ចាម​បាន​បើកបរ​ដោយ​ឈ្មោះ សួន សឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ អ​ណ្តុ​ង ច្រុះ​ឃុំ​អំពិល ស្រុក​កំពង់សៀម​បាន​រួម​ដំណើរ​ជាមួយនឹង​ព្រូ​ម្នាក់ ពុំ​មាន​ផ្ទុកទំនិញ​នោះ ទេ​នៅ​ទ្រុង​ផ្នែក​ខាងក្រោយ​រថយន្ត ។

​អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត ថា ដោយសារ​តែ​រថយន្ត​នេះ​ប្រើប្រាស់​ល្បឿន​លឿន​ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ផ្លូវ​ភ្លើងស្តុប  ភូមិ​បឹង​ស្នាយ ហើយ​ភ្លើង​ក្រហម​បាន​លោត ធ្វើ​ឲ្យ​អ្នកបើកបរ​រថយន្ត​បាន​ចាប់​ហ្វ្រាំង​មិន​ទាន់    ព្រោះ​ខាង​មុខ​មាន​មនុស្ស​ជា​ច្រើន​នាក់​នោះ  ក៏​ប្រឹង​បួង​ចង្កូត​មក​គេច​ចេញ ក៏​ជ្រុល​ទៅ​កិន​រ៉ឺ​ម៉ក ម៉ូតូ​១​គ្រឿង  ហើយ​បុក​ដើម​ស្វាយ​ដាច់​ជា​ពីរ​កំណាត់     ព្រមទាំង​បាក់​របង​ផ្ទះ​ពលរដ្ឋ​អស់​មួយ ផ្ទាំង​ទើប​ទៅ​មុខ​លែង​រួច ។ ហេតុការណ៍​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ត្រូវ​បាន   លោក អធិការ​នគរបាល​ក្រុង​កំពង់ចាម  ឲ្យ​ជំនាញ​ចរាចរ​ប្រញាប់​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី ជួយ​សម្រួល​ចរាចរ​មិន​ឲ្យ​មាន​ភាព​កកស្ទះ  និង​បាន​នាំ​យក​រថយន្ត​ធំ​មក​រក្សា​ទុក​នៅ  អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​។

នា​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ​គេ​សង្កេត​ឃើញ​ថៅកែ រថយន្ត​ធំ បាន​ហៅ​ជាង​ម៉ូតូ​មក​នាំ​យក​ម៉ូតូ​រ៉ឺ​ម៉ក​ដើម្បី​ជួសជុល​សំណង​ជូន​ម្ចាស់​គេ​វិញ  ។
អធិការរង​នគរបាល​ក្រុង​កំពង់ចាម ទទួល​ផ្នែក​សណ្តាប់ធ្នាប់ លោក​អនុ​សេនី​យ៏​ឯក ស៊ា​ម យូ សេង បញ្ជាក់​ថា ដោយសារ​តែ​ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​មន​ស្ស​ជា​ច្រើន​នាក់​នោះ   អ្នកបើកបរ​រថយន្ត​បាន​ប្រឹង​បួង​ចង្កូត​គេច  ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​កើតឡើង​ដល់ មនុស្ស ។  ទោះបីជា​យ៉ាងណា​រូប​លោក​បាន​ព្រមាន​ដល់​អ្នកបើកបរ​ដោយ​មិន​ឲ្យ​មានការ​ធ្វេស ប្រហែស​នៅ​ថ្ងៃក្រោយ​ទៀត ៕