រាជបុត្រ​ទាំង​បី និង​វត្ថុទិព្វ (ភាគទី៣)

ភាគទី៣

ស្អែក​ថ្មី​មក​ដល់ ភរិយា​បាន​ជូន​ដំណើរ​ទ្រង់​អា​ម៉េដ​យាង​ចាកចេញ​ពី​នគរ​ក្រោម​ដី ហើយ​ឡើង​មក​រក​បិតា។ ​ការ​វិល​មក​វិញ​នេះ​ធ្វើ​ឱ្យ​ព្រះ​ចៅ​ស៊ុល​តង់​មាន​ចិត្តត្រេក​អរជា​ពន់ពេក ​ណាស់។
​ដូច​ការ​គិតទុក​មុន​របស់​ទេព​អប្សរ ទុក្ខព្រួយ​មួយ​ថ្មី​បាន​ឈាន​ចូល​មក​ដល់​ គឺ​ពេញ​មួយ​ថ្ងៃ ព្រះបិតា​ រមែង​តែង​សួរ​ពី​ព្រះ​រាម​ហា​សេន​ដែល​បាត់​ដំណឹង និង​សួរ​ពី​ដំណើរ​បាត់​ខ្លួន ​និង​ដើមចម​របស់​ព្រះរាជបុត្រ​ពៅ​ផងដែរ។
​បុត្រា​ពៅ​នៃ​ព្រះ​ចៅ​ស៊ុល​តង់​តែងតែ​បដិសេធ​និង​សំណួរ​បិតា​ជានិច្ច តែ​​​បរាជ័យ​ក្នុង​ការ​ដឹង​ឱ្យ​បាន​នូវ​អាថ៌កំបាំង​របស់​រាជបុត្រ នៅ​តែ​ជា​ប្រធានបទ​ទទូច​ចង់ដឹង​សម្រាប់​រាជបិតា​ដូច​ពាក្យ​ “កាន់តែ​លាក់ កាន់តែ​ឆ្ងល់”។

​ព្រឹក​មួយ ស្តេច​ស៊ុល​តង់​បាន​មក​រក​បុត្រ ទាំង​នាំ​មក​នូវ​អាហារ​ចំអិន​ផ្ទាល់​ព្រះហស្ត​ផង។ ​ពេល​រាជបុត្រ​អា​ម៉េដ​សោយ​ដោយ​រីករាយ ទាំង​នឹកឃើញ​ពី​កុមារភាព​ និង​ក្តី​ស្រលាញ់​របស់​រាជបិតា ព្រះ​ចៅ​ស៊ុល​តង់ក៏​ឆ្លៀតពេល​សួរ​ទៀតថា​៖
«​កូនពៅ​ខ្ញុំ​អើយ! ​តើ​លោក​នេះ មាន​អ្វី​ជា​សម្ងាត់​រវាង​ឪពុក​និង​កូន​ទៅ? ពុក​រីករាយ​ដែល​បាន​ជួប​កូន​វិញ តែ​ពុក​ជាតិ​នេះ​មិន​អាច​ថា​មិន​ចង់​ដឹង​ហេតុផល​នៅ​ពីក្រោយ​ការបាត់​ខ្លួន​ របស់​បុត្រ​ជា​ច្រើន​ខែ​នោះ​ឡើយ​!»
​ព្រះអង្គម្ចាស់​ពិបាក​ព្រះទ័យ​ដែល​បិតា​នៅតែ​ចិញ្ចឹមចិត្ត​តាម​ដេញដោល​ ប៉ុន្តែ​មិន​ហ៊ាន​ថ្កោលទោស​ទ្រង់​ថា​យ៉ាង​ណា​ គ្រាន់តែ​ទូល​តប​ថា៖ ​«​មិន​អាច​និយាយ!»។

ដល់​អាទិត្យ​ទី​២​ប៉ុណ្ណោះ ទ្រង់​កើត​ចិត្ត​រលឹក​ដល់​ភរិយា​ជា​ពន់ពេក ​ក៏​បាន​យាង​ចេញ​ទៅ​រក​ប្រាសាទ​ក្រោម​ដី​និង​ទេពអប្សរ​វិញ។
​ព្រះ​នាង​ត្រេកអរ​ជា​ពន់ពេក​ដែល​ស្វាមី​មាន​ភក្តីភាព​រក្សា​ការ​ស្រលាញ់​ មិន​នឹកនា​ដល់​ស្រី​លើ​ផែនដី​ដទៃៗ​ទៀត ក៏​នឹក​សរសើ​រលើ​វាសនា​ល្អ​ និង​ស្នេហា​ស្មោះ​ពិត​ឥតខ្ចោះ​នៃ​គូស្នេហ៍​ខ្លួន។
​ប៉ុន្តែ​បី​ខែ​បន្ទាប់​ពី​ការ​វិល​ត្រឡប់​របស់​ព្រះអង្គម្ចាស់ ​ការ​នឹកនា​ដល់​ឪពុក​បាន​កើតឡើង​ទៀត បណ្ដាល​ឱ្យ​មាន​ការ​ត្រៀម​ធ្វើដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ស៊ុលត​ង់​ដូច​កាលពី​លើក​មុន…

 

ចុចអានភាគទី៣ទាំងស្រុង!

 

រាជបុត្រ​ទាំង​បី និង​វត្ថុទិព្វ (ភាគទី៣)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ