តារា២នាក់ ខ្លួន​ឡើង​ខ្មៅ​​ដឹង​ថា​ថត​រឿង​អី​ទេ?

នាយ ហុងដា និង លោក អ៊ែល ចាន់តារា អតីត​បេក្ខជន​ប្រលង Cambodian Idol កាល​ពី​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន Cameraman របស់ Sabay ប្រទះ​ឃើញ នៅ​តាម​​ផ្លូវ​លំ​មួយ ក្នុង ភូមិ ចំពុះ​ក្អែក សង្កាត់ ព្រែក​ថ្មី ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ គ្រា​ដែល​​អ្នក​ទាំង២​ថត​​​ខ្សែភាពយន្ត​រឿង​ “ជំនួញ​អាគម” ​របស់​ផលិតកម្ម​ Rock ។ វត្តមាន​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​​រស់​នៅ​ទី​នោះ ចោម​រួម​ជា​ខ្លាំង ជុំវិញ​សកម្មភាព​នៃ​ការ​ថត​នេះ។

 

តារា២នាក់ ខ្លួន​ឡើង​ខ្មៅ​​ដឹង​ថា​ថត​រឿង​អី​ទេ?

 

តាម​ការ​ឲ្យ​ដឹង​ពី​លោក ព្រំ ស្រស់  អ្នក​មើល​ការងារ​​ទូទៅ​នៃ​ផលិតកម្ម​​ខាង​លើ​ រឿង​“ជំនួញ​អាគម”   លោក អ៊ែល ចាន់តារា គឺ​ជា​តួ​​ខ្មោច​មួយ​ដែល​ចូល​ចិត្ត​តែង​ខ្លួន​ប្លែកៗ ចំណែក​នាយ​ ហុងដា គឺ​ជា​មនុស្ស ។ ក្នុង​ឈុត​សំលៀកបំពាក់​​ដែល​ប្រិយមិត្ត​​បាន​ឃើញ​នេះ នាយ​ហុង ត្រូវ​រន្ទះ​បាញ់​ឆេះ​ខ្លួន​ប្រាណ​ទៅ​ជា​បែប​នេះ ។ ខ្សែភាពយន្ត​ខាង​លើ​បាន​ដំណើរ​ការ​ថត ​ជាង​៤០ភាគរយ​ហើយ ដោយ​គ្រោង​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​នេះ។

 

តារា២នាក់ ខ្លួន​ឡើង​ខ្មៅ​​ដឹង​ថា​ថត​រឿង​អី​ទេ?

 

តារា២នាក់ ខ្លួន​ឡើង​ខ្មៅ​​ដឹង​ថា​ថត​រឿង​អី​ទេ?

 

តារា២នាក់ ខ្លួន​ឡើង​ខ្មៅ​​ដឹង​ថា​ថត​រឿង​អី​ទេ?

 

តារា២នាក់ ខ្លួន​ឡើង​ខ្មៅ​​ដឹង​ថា​ថត​រឿង​អី​ទេ?

 

អត្ថបទ៖ ខុត សីហា