Lionel Messi ចង់លើកពាន World Cup ជូនជាតិមុនបញ្ចប់អាជីព

អេស្ប៉ាញ៖ កីឡាករ Lionel Messi ជាថ្មីម្តងទៀត បានមានបំណងប្រាថ្នា ចង់លេងនៅក្នុង ប្រទេសរបស់ខ្លួន មុនបញ្ចប់អាជីព  នេះបើយោងតាម skysports ចុះផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦។

ម្ចាស់ពានរង្វាន់ ៥សម័យកាល Ballon d'Or បានចាប់ផ្តើមអាជីព ដំបូងជាមួយក្រុម Newell's Old Boys នៅអាហ្សង់ទីន មុននឹងចូលរួមលេង នៅ Barcelona នៅឆ្នាំ២០០១ ។

កីឡាករអាយុ២៨ឆ្នាំរូបនេះ បានជួយឲ្យ Barcelona លើកពាន ៧ដង នៃលីកកំពូលអេស្ប៉ាញ  លើកពាន  Copa del Reys  ៣ដង លើកពាន Champions League ៤ដង ហើយក៏អាចលើកពាន La Liga នៅរដូវកាលនេះផងដែរ ។

កីឡាករអាហ្សង់ទីន Lionel Messi  រកបាន ៤៩គ្រាប់ ជូនក្រុមបាល់ទាត់ជាតិ ដែលជិតនឹងបំបែកកំណត់ត្រា Gabriel Batistuta រកបាន ៥៧ គ្រាប់ជូនក្រុមបាល់ទាត់ជាតិ ។

Messi បាននិយាយថា «ចង់ឈ្នះអ្វីមួយ ជាមួយនឹងក្រុមជម្រើជាតិអាហ្សង់ទីន  សម្រាប់ការបំបែកកំណត់ត្រាខ្ញុំមិនខ្វល់នោះទេ  និងធ្វើអ្វីគ្រប់យ៉ាង ដើម្បីលើកពាន World Cup នាពេលខាងមុខ»៕

Lionel Messi ចង់លើកពាន World Cup ជូនជាតិមុនបញ្ចប់អាជីព

Lionel Messi ចង់លើកពាន World Cup ជូនជាតិមុនបញ្ចប់អាជីព