ឥណ្ឌូណេស៊ី​​ជួប​គ្រោះ​រញ្ជួយ​ដី​ ៧,៨រិចទ័រ​​យប់មិញ

​​ប្រទេស​ឥណ្ឌូណេស៊ី​​បាន​​ជួប​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​​ ៧,៨រិចទ័រ​ ​​កាល​វេលា​ម៉ោង ៧៖៤៩​នាទី​​ ថ្ងៃ​ពុធ​ទី ២​មិនា យប់​មិញ​​​​​ ដែល​ចំណុច​​រញ្ជួយ​​​​​​​នៅ​ចម្ងាយ​ប្រមាណ ៨០៥​គីឡូម៉ែត្រ​ ​ភាគ​និរតី​​ទីក្រុង Padang ​កោះ​សូម៉ាត្រា និង​ជម្រៅ​ ២៤គីឡូម៉ែត្រ។

 

ឥណ្ឌូណេស៊ី​​ជួប​គ្រោះ​រញ្ជួយ​ដី​ ៧,៨រិចទ័រ​​យប់មិញ

​ភ្នាក់​ងារ​ឧតុនិយម ​ក៏​បាន​​ព្រមាន​​ពី​​រលក​យក្ស​ស៊ូណាមិ​ផង​ដែរ​ បន្ទាប់​ពី​​មាន​រញ្ជួយ​​ប៉ុន្មាន​ម៉ោង​ក្រោយ។ ​​​ប្រជា​ពល​រដ្ឋ​​​រស់​នៅ​​ក្បែរ​ទីក្រុង Padang ​បាន​ប្រាប់​​ BBC ថា ​ពួកគេ​​​មាន​អារម្មណ៍​ថា​​​​គ្រោះ​រញ្ជួយ​ដី​​​​ ​​បាន​កើត​ឡើង​​​​​ពីរ​ដង​ចន្លោះ​ពី​គ្នា ២នាទី​​គួរ​ឲ្យ​​ព្រួយ​បារម្ភ។ ខេត្ត​ចំនួន​៥ ​​​​ត្រូវ​គេ​ដាក់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពី​រលក​យក្ស​ដែល​អាច​កើត​ឡើង មាន ​​West Sumatra, North Sumatra, Aceh, Bengkulu និង Lampung

 

​​អ្នក​បើក​យន្តហោះ​ ​ប្រចាំ​ទីក្រុង Padang ​ប្រាប់​ថា​ “​ គ្រោះ​រញ្ជួយ​ដី​​នេះ​ ពិត​ជា​មាន​កម្លាំង​ខ្លាំង​ណាស់។ ជញ្ជាំង​បន្ទប់​សណ្ឋាគារ​​​របស់​គាត់​ប្រែ​ជា​រំ​ញ័រ ​និង​​ឮ​សំឡេង​​ខ្លាំង ខណៈ​​មនុស្ស​ជា​ច្រើន​ទៀត​​​បាន​​ព្យាយាម​រត់​សំដៅ​​ទៅ​កាន់​ទី​ខ្ពស់​ ​ខ្លាច​មាន​រលក​យក្ស​កើត​ឡើង​ម្ដង​ទៀត ឯ​ចរាចរណ៍​ត្រូវ​បាន​ជាប់​គាំង”។​​​ចំនួន​អ្នក​ស្លាប់​​​ ​របួស ​និង​តម្លៃ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​មិន​ទាន់​​មាន​របាយការណ៍​ណា​មួយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ។

 

ចំណែក​ប្រទេស​​អូស្ត្រាលី​ ​ដែល​ស្ថិត​នៅ​ត្រើយ​ម្ខាង​​​ទៀត​​​ឥណ្ឌូណេស៊ី​ បាន​​​​ព្រមាន​ និង​ឲ្យ​ប្រជា​ជន​ខ្លួន​ប្រុង​ប្រយ័ត្ន​នៅ​តាម​កោះ Cocos, Christmas ​និង​​តំបន់​​ភាគ​ខាង​លិច​ប្រទេស​អូស្ត្រាលី។

 

​សូម​រម្លឹក​ថា ​ក្នុង​ឆ្នាំ ២០០៤ ​​​​​ ប្រទេស​កាន់​សាសនា​ឥស្លាម​ធំ​បំផុត​លើ​លោក​នេះ ​បាន​ជួប​គ្រោះ​រញ្ជួយ​ដី ៨,៩រិចទ័រ ​ដែល​នាំ​ឲ្យ​កើត​​ជា​រលក​យក្ស​ស៊ូណាមិ និង​សម្លាប់​ប្រជាជន​​ជាង ២០ម៉ឺន​នាក់​ឯណោះ៕

 

ឥណ្ឌូណេស៊ី​​ជួប​គ្រោះ​រញ្ជួយ​ដី​ ៧,៨រិចទ័រ​​យប់មិញ

 ឥណ្ឌូណេស៊ី​​ជួប​គ្រោះ​រញ្ជួយ​ដី​ ៧,៨រិចទ័រ​​យប់មិញ​ស្ថាន​ភាព​ប្រជា​ជន​នៅ​ទីក្រុង Padang ​រក​ទី​ទួលយប់​មិញ

 

ចុចអាន៖ ឥណ្ឌូណេស៊ី កម្ទេច​​ទូក​នេសាទ​បរទេស​​​ខុសច្បាប់ ​២៧​គ្រឿង​​​​​​​

ចុចអាន៖ ​ត្រី​រាប់​រយ​តោន ​​ងាប់​អណ្ដែត​ពេញ​ផ្ទៃ​បឹង​នៅ​ឥណ្ឌូណេស៊ី

 

ប្រែ​សម្រួល៖ឡេង ភារុណ
ប្រភព៖ Channelnewsasia