សមត្ថកិច្ច ឃាត់ខ្លួន មុខសញ្ញា ចែកចាយ គ្រឿងញៀនម្នាក់ រួមទាំងថ្មាំញៀន ១៣កញ្ចប់

ព្រះសីហនុៈ នៅយប់ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៦ វេលា ម៉ោង ២១ និង ៣០ នាទី កម្លាំងជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាប បទល្មើសលក់ ចែកចាយ គ្រឿងញៀនមួយករណីយ ដោយឃាត់ខ្លួន មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនមានឈ្មោះ ព្រហ្ម ញាញ់ ភេទស្រី អាយុ ៤៣ឆ្នាំ មានទីលំនៅក្រុម
២៨ ភូមិ១ សង្កាត់៤ក្រុង ខេត្ត ព្រះសីហនុ ។ ក្នុងនោះ កម្លាំងសមត្ថកិច្ច បានរកឃើញវត្ថុតាង ថ្នាំញៀនមេតំហ្វេតាមីនចំនួន ១៣កញ្ចប់តូច ទម្ងន់ ២,២៤ ក្រាម ។

សូមបញ្ចក់ថា ឈ្មោះព្រហ្ម ញ៉ាញ់ ជាបងរបស់ ឈ្មោះ រឹទ្ធ និងនិងឈ្មោះ រ៉ាន់  ចំណែកឈ្មោះរឹទ្ធ យើងចាប់បានហើយ នៅឈ្មោះរ៉ាន់ មានដីកាចាប់ខ្លួន កំពុងគេចខ្លួន។

តាមសម្តីជនសង្ស័យបានប្រាប់ថា មួយពូជគឺលក់ទាំងអស់ដោយអារ៉ាន់ជា អ្នកយកមកទម្លាក់អោយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
អរគុណ សូមគោរពលា

សមត្ថកិច្ច ឃាត់ខ្លួន មុខសញ្ញា ចែកចាយ គ្រឿងញៀនម្នាក់ រួមទាំងថ្មាំញៀន ១៣កញ្ចប់

សមត្ថកិច្ច ឃាត់ខ្លួន មុខសញ្ញា ចែកចាយ គ្រឿងញៀនម្នាក់ រួមទាំងថ្មាំញៀន ១៣កញ្ចប់