លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ចូលរួមពិធីបើកការដ្ឋាន ជួសជុលពង្រីកផ្លូវ បណ្តោយឆ្នេរសុខា

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ រួមនិងប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធនានា ក្នុងខេត្តបានអញ្ជើញ ចូលរួមពីធីបើកការដ្ឋាន ជួសជុលពង្រីកផ្លូវបណ្តោយឆ្នេរសុខា (វិថី២ធ្នូ ឬផ្លូវលេខ៦០០) ។

លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានធ្វើសេចក្តីរាយការណ៍ថា វិថីនេះមានប្រវែង១៣៤០ម៉ែត្រ ទទឹង១៤ម៉ែត្រ ដោយចាក់ដីពង្រីក រួចចាក់កៅស៊ូAC ស្ថិត ក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ដោយតភ្ជាប់ពីស្ពានសុខាអូតែល មកការដ្ឋានសណ្ឋាគារក្រុមហ៊ុន ស៊ីហួរ ដោយមានផ្លូវរត់ ៤គន្លង ។

លោក យន្ត មីន បានថ្លែងក្នុងពិធីនោះថា ខណៈពេលដែលរាជរដ្ឋាភិបាលបានចាត់ទុក ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស ដូច្នេះក្នុងនាម លោកជាថ្នាក់ដឹកនាំ ខេត្ត បានខិតខំកែរលំអរ រាល់ហេដ្ឋា រចនាសម្ព័ន្ធនានា អោយបានប្រសើរឡើងថែមទៀត ដើម្បីទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយមក កំសាន្ត នៅខេត្តព្រះសីហនុយើងនេះ អោយបានកាន់តែច្រើនឡើងៗ ។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា ជាក់ស្តែងនៅពេលកន្លងមក រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរខេត្ត បានកែរលំអរឆ្នេរបានជាបណ្តើរហើយ ដោយក្នុង នោះបានវាយរបងដែលហ៊ុមព័ទ្ធ ដីទំនេរទុកចោល តាមបណ្តោយឆ្នេរផងដែរ ។ បើតាមលោកអភិបាលខេត្ត បញ្ជាក់ជាចុងក្រោយថា បើសិនជាមិនមានការប្រែប្រួលទេ ខេត្តព្រះសីហនុចុងឆ្នាំនេះ នឹងប្រព្រឹត្តិពិធីបុណ្យឆ្លង សមុទ្រនៅឆ្នេរឯករាជ្យ នៅក្បែរទីតាំងបើកការដ្ឋានផ្លូវនេះ ឬក៏នៅឆ្នេរអូរឈើទាល (អារីស្តុន) រួមនិងឆ្នេររាមផងដែរ ៕