​បុរស​ដើម​ឈើ​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​​ហើយ

​បង់​ក្លាដែស​៖ ​Adul Bajandar វ័យ​២៦​ឆ្នាំ ​បាន​ទទួល​ការ​វះកាត់ ​នៅ​​ក្នុងមន្ទីរ​ពេទ្យ​មួយ​នៃ ​ទី​ក្រុង​ដា​កា​ប្រទេ​​សបង់ក្លាដែស​ ដើម្បីព្យាបាល​ទៅ ​លើ​ការ​លូតលាស់​ជម្ងឺ ​ដ៏​កម្រ​មួយ​របស់​គាត់​។​
​បុរស​ដើម​ឈើ​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​​ហើយ
បន្ទាប់​ពី​ជំងឺ​ដ៏​កម្រ​កើត​ឡើង​ទៅ​លើ​បុរស​ដែល​ជា​អ្នក​រត់​ឌុប​ឈើ​កែ​វ​រូប​ នេះ​រួច​មក ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​វិជ្ជបណ្ឌិត​ជុំ​វិញ​ពិភព​លោក​  ហើយ​បុរស​ដើម​ឈើ​រូប​នេះ​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្ល​ង​ទៅ ​ក៏​បាន​ទទួល​នូវ​ការ​វះ ​​កាត់​ដើម្បី​យក​ជំងឺ​ឬស​ឈើ​នេះ​ចេញ​ពី​បរិវេណ​ដៃ​និង​ជើង​របស់​គាត់ ​ ក្នុង​នោះ​ដៃ​ស្តាំ​របស់​គាត់​ត្រូវ​បាន ​វះ​គាត់​រួច​រាល់​ហើយ​។ ​គ្រូពេទ្យក៏​បាន​ប៉ាន់ ​ប្រមាណ​ថា​យ៉ាង​ហោច​ណាស់​ ទម្ងប់​១១ផោន សាច់​ដុះ​នៅ​ដៃ​នោះ​ត្រូវ​បាន​វះ ​កាត់​ចេញ​ ក្រុមអ្នក​វិជ្ជ​បណ្ឌិត​បាននិយាយ​ថា ​បុរស​ដើម​ឈើ​នេះ​យ៉ាង​ហោច​ ណាស់​ក៏​ត្រូវ​តែ​វះកាត់​១៥​ដង​ទៀត​ដែរ​ក្នុង​រយះ​ពេល​១ឆ្នាំ​ខាង​មុខ​ទៀត​បន្ទាប់​ពី​ការវះ​កាត់​នេះ ​។
​បុរស​ដើម​ឈើ​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​​ហើយ
លោក​​ Bajandar គឺ​មកពី​ភាគខាង​ត្បូង​នៃ​ស្រុក ​Khulna ​ហើយ​គាត់ចាប់ ​ផ្តើម​កើត​ជំងឺ​នេះ​អស់​រយះ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ​គឺ​ តាំង​ពីគាត់​អាយុ​១៥ឆ្នាំ មក​ម្លេះ​​។ប៉ុន្តែ​ជំងឺ​របស់​គាត់​មិន​ថម​ថយ​សោះ​គឺ​កាន់​តែ​កើន​ឡើង​ទៅៗ​នៃ​ការ ​រីក ​ដុះ​ឬស​នៅ​លើ​ដៃ​និង​ជើង​របស់​គាត់​ទើប​ធ្វើ​ឱ្យ​គ្រូពេទ្យ​សម្រេច​នៅ​ក្នុង​ការ​ វះកាត់​គាត់​តែ​ម្តង រាល​ការ​ចំណាយ​ផ្សេងៗ​ត្រូវ​​បាន​ជួយ​ដោយ​រដ្ឋាភិបាល​បង់ ក្លាដែស ​៕​
ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ http://www.mirror.co.uk