ចាប់​រថយន្ត​ ដឹកឈើ​ក្រ​ញូ​ង​ មួយ​គ្រឿង ខណៈ​បម្រុង​ លោតឆ័ត្រ​ ទៅ​ប្រទេស​វៀតណាម

ខេត្តរតនគិរី ៖ កម្លាំង​អាវុធ​មូលដ្ឋាន ​ស្រុក​អូ​រយ៉ា​ដាវ​ កាលពី​រសៀល​ថ្ងៃ​ទី​១ ខែ​មិ​នា ម្សិលមិញ​នេះ​បាន​ចាប់​រថយន្ត​មួយ​គ្រឿង​ ដឹកឈើ​ក្រ​ញូ​ង ខណៈ​កំពុង​ធ្វើ​ដំណើរ​ លេខ​៧៨ លោតឆ័ត្រ​ ទៅ​ប្រទេស​វៀតណាម​។

បើ​តាម​ប្រជាពលរដ្ឋ​ម្នាក់​ សុំ​មិន​បញ្ចេញ​ឈ្មោះ ​មាន​ទីលំនៅ​ស្ថិត​ក្នុង​ ទីរួមស្រុក​អូ​រយ៉ា​ដាវ ប្រាប់​ឲ្យ​ដឹង​ថា​រថយន្ត​មួយ​គ្រឿង ​ដឹកឈើ​ក្រ​ញូ​ង​ លោតឆ័ត្រ​ទៅ​ប្រទេស​វៀតណាម​នេះ​ ជា​កម្មសិទ្ធិ​កូនប្រុស​ មន្ត្រីជាន់ខ្ពស់​ ខេត្តរតនគិរី ដោយ​កន្លង​មក ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពាក់​ស្លាក​លេខ ​ភ្នំពេញ 2G-2928 ជា​មធ្យោបាយ ​ដឹក​ជញ្ជូន​ឈើ​ទៅ​វៀតណាម​ យ៉ាង​សកម្ម​ ប៉ុន្តែ​មិន​ដែល​ឃើញសមត្ថកិច្ច ​ធ្វើការ​បង្ក្រាប​នោះ​ទេ​ ពោល​គឺ​នេះ​ជា​លើក​ទី​១ ក្រោយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ បង្កើត​គណកម្មការ​ជាតិ​ ដើម្បី​ទប់ស្កាត់​ បទល្មើស​ព្រៃឈើ​។

ទោះបី​យ៉ាងណា​ក៏​ដោយ​ករណី​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ដាវ ​ចាប់​រថយន្ត​ដឹកឈើ​ក្រ​ញូ​ង​១​គ្រឿង​ខាងលើ​នេះ​ហាក់បីដូចជា​លាក់​ព័ត៌មាន សង្ស័យ​រង​ឥទ្ធិពល​ពី​អ្នកមាន​អំណាច​ណា​ម្នាក់​ព្រោះ​មិន​បាន​ផ្តល់​ព័ត៌មាន ​លម្អិត​ឲ្យ​អ្នកកាសែត និង​ទូរទស្សន៍​ធ្វើការ​ផ្សព្វផ្សាយ​នោះ​ទេ​។ ជាក់ស្តែង​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២ ខែ​មិ​នា នេះ​រថយន្ត​ផ្ទុក​ឈើ​ក្រ​ញូ​ង​លោតឆ័ត្រ​ទៅ​វៀតណាម​នេះ​អូស​មក​រក្សា​ទុក​នៅ​ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី ប៉ុន្តែ​មិន​ទាន់​ឃើញ​វត្តមាន​មន្ត្រី​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូ​រយ៉ា​ ដាវ​ណា​ម្នាក់​មក​ធ្វើការ​វាស់វែង​ចំនួន​ពិតប្រាកដ​ប្រគល់​ឲ្យ​មន្ត្រី​ រដ្ឋបាល​ព្រៃឈើ​នៅឡើយ​ទេ​។

ជាមួយ​គ្នា​នឹង​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​អូ​រយ៉ា​ដាវ​ចាប់​រថយន្ត​មួយ ​គ្រឿង​ដឹកឈើ​ក្រ​ញូ​ង​តាម​ផ្លូវជាតិ​លេខ​៧៨​លោតឆ័ត្រ​ទៅ​វៀតណាម​នេះ​ដែរ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ខេត្តរតនគិរី​មាន​មតិ​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា​ សូម​ឲ្យ​សមត្ថកិច្ច​ចាប់​ម្ចាស់​រថយន្ត​ល្មើសច្បាប់​ខាងលើ​មក​ផ្តន្ទាទោស​ តាម​ច្បាប់​ព្រោះ​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ក្រ​ញូ​ង​ត្រូវ​បាន​ប្រមុខ​ រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​បទបញ្ជា​អោយ​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​អោយ​ខាង​តែ​បាន​៕

ចាប់​រថយន្ត​ ដឹកឈើ​ក្រ​ញូ​ង​ មួយ​គ្រឿង ខណៈ​បម្រុង​ លោតឆ័ត្រ​ ទៅ​ប្រទេស​វៀតណាម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត