ស្រ្តីម្នាក់ត្រូវរថយន្ត កិនបែកក្បាល ធ្លាយខួរ ស្លាប់ភ្លាមៗ នៅនឹងកន្លែង

ភ្នំពេញៈ ស្ត្រីម្នាក់ត្រូវបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្ត មួយគ្រឿងបើកគៀ  រួចត្រូវបានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងទៀត បើកកិនបណ្តាល អោយបែកក្បាល ធ្លាយខួរ ស្លាប់ភ្លាមៗតែម្តង។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៩និង១៥នាទី យប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ខាងលើស្ពានលីយ៉ុងផាត់ ក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

ប្រភពព័ត៌មានបានអោយដឹងថា  មុនកើត គេឃើញ ស្រ្តីម្នាក់បើកម៉ូតូ ចេញពីធ្វើការ លុះបើកមកដល់ចំណុចកើតហេតុ ត្រូវរថយន្តមួយគ្រឿងបើកគៀ បណ្តាលឲ្យដួលហើយត្រូវរថយន្តមិនស្គាល់ម៉ាកកិនធ្លាយខួរស្លាប់ នៅនិងកន្លែងកើតហេតុភ្លាមៗ។

ស្ត្រីរងគ្រោះ មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណនូវឡើយទេ។ 

ស្រ្តីម្នាក់ត្រូវរថយន្ត កិនបែកក្បាល ធ្លាយខួរ ស្លាប់ភ្លាមៗ នៅនឹងកន្លែង
ស្រ្តីម្នាក់ត្រូវរថយន្ត កិនបែកក្បាល ធ្លាយខួរ ស្លាប់ភ្លាមៗ នៅនឹងកន្លែង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត