គ្រឿងយន្តថ្មី អាចជាជំនួយ នៅក្នុងការ រុករក នៃតំបន់ប៉ូល

វ៉ាស៊ីនតោនៈ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា គ្រឿងយន្តស្វ័យប្រវត្តិ មួយដែលត្រូវបានហៅថា "Yeti" អាចជួយអ្នករុករកនៅ ក្នុងតំបន់អាកទិច និង អង់តាកទិច ដើម្បីធ្វើការរុករក និងសិក្សាអំពីទេសភាព ដែលត្រូវបានគ្របដណ្តប់ ដោយផែនទឹកកក ទាំងនោះបាន។

ក្រុមអ្នកស្រាវជ្រាវដែលត្រូវ បានឧបត្ថម្ភ ដោយ មូលដ្ឋានវិទ្យាសាស្រ្តជាតិ បានធ្វើការសាកល្បង យ៉ាងជោគជ័យទៅលើ បច្ចេកវិទ្យារបស់គ្រឿងយន្ត មួយគ្រឿងនេះ  ដោយវាបានប្រើប្រាស់ ឧបករណ៍រ៉ាដារបស់វា ទំលុះចូលទៅក្នុងដីដើម្បី ស្វែងរកទីតាំងភូមិសាស្រ្ត ដែលត្រូវបានគ្របដណ្តប់ដោយទឹកកក។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា លទ្ធភាពនៃការរកឃើញ ប្រហោង ឬស្នាមប្រេះតូចមើលសឹងតែ មិនឃើញ ដែលស្ថិតនៅក្រោមទឹកកក និងព្រិល អាចបង្ហាញអំពីជីវិតរបស់មនុស្ស ព្រមទាំងឧបករណ៍ដ៏មាន តម្លៃផ្សេងៗ ដែលបានកើតឡើងនៅក្នុង សម័យវិទ្យាសាស្រ្ត និង បេសកកម្មនៃការរុករកនេះ។

ដោយឡែក James Leverដែលជានាយទាហាន នៃមន្ទីរពិសោធន៍វិស្វករ និងស្រាវជ្រាវតំបន់ត្រជាក់ បាននិយាយថាៈ "ការរុករកនៅតំបន់ប៉ូល មិនមែនដូចជាបេសកកម្ម នៅក្នុងលំហអាកាសនោះឡើយ ដោយពួកយើងត្រូវចាត់មនុស្ស និងធ្វើការនៅលើទីវាល ដែលពោរពេញទៅដោយ គ្រោះថ្នាក់ក្នុងការធ្វើវិទ្យាសាស្រ្ត។"

ជាក់ស្តែង Yeti មានទំងន់ ៨.១៦ គីឡូក្រាម ព្រមទាំងត្រូវប្រើប្រាស់ថាមពលថ្ម មានកង់បួនដែលអាចធ្វើការពិនិត្យ ទៅលើសីតុណ្ហភាពត្រជាក់នៃតំបន់នោះ។

គ្រឿងយន្តថ្មី អាចជាជំនួយ នៅក្នុងការ រុករក នៃតំបន់ប៉ូល