Shell ត្រូវបានសហគមន៍ នីហ្សេរីយ៉ា ប្តឹងតុលាការ អង់គ្លេស ក្នុងសំណុំរឿង ធ្លាយប្រេង

ប៊ីប៊ីស៊ី៖ ក្រុមហ៊ុនប្រេង Shell ត្រូវបានសហមន៍ នៅក្នុងប្រទេស នីហេ្សរីយ៉ា ប្តឹងទៅតុលការ ក្រុងឡុងដ៏ ចក្រភពអង់គ្លេស ក្នុងសំណុំរឿងធ្វើឲ្យ ក្រពុបប្រេង ក្នុងអំឡុងពេល៥ឆ្នាំមុន ។

មានសហគមន៍ចំនួន០២ នៅក្នុងប្រទេសនីហ្សេរីយ៉ា បានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការ អង់គ្លេស ដោយទាមទារឲ្យ ក្រុមហ៊ុន Shell ទទួលខុសត្រូវលើការ បោសសម្អាត នៅតំបន់របស់ពួកគេ បន្ទាប់ពីក្រុមហ៊ុននេះ បានធ្វើឲ្យមានករណី កំពុបប្រេងនៅក្នុង ទឹកដីរបស់ពួកគេ ។

គួរបញ្ជាក់ថា មានសហគមន៍ចំនួនពីរ បានដាក់ពាក្យបណ្តឹង ក្នុងនោះមានសហគមន៍ មួយឈ្មោះថា Ogale ដែលមានពលរដ្ឋ រស់នៅប្រមាណ ៤០,០០០នាក់ នៅរដ្ឋ Rivers នៃឆ្នេរសមុទ្រ នីហ្សេរីយ៉ា ដែលពួកគេរស់នៅសារមុខរបរនេសាទត្រី បានជួបនឹងបញ្ហានេះ ហើយក៏ជាអ្នកដែល ចូលរួមក្នុងការ ដាក់ពាក្យបណ្តឹង ទៅតុលាការដែរ ៕