អតីតអ្នកទោស ហូឡង់ម្នាក់ នៅសម័យសង្រ្គាម ខណៈអាម៉េរិកទម្លាក់ គ្រាប់បែកបរមាណូ ត្រូវបានរដ្ឋាភិបាលជប៉ុន សងជំងឺចិត្តនូវទឹកប្រាក់ជិត ១ម៉ឺនដុល្លារ

ប៊ីប៊ីស៊ី៖ អតីតអ្នកទោស ជនជាតិហូឡង់ម្នាក់ ត្រូវបានរដ្ឋាភិបាលជប៉ុន យល់ព្រមសងជំងឺចិត្ត ដល់រូបគាត់ដែលមាន ទឹកប្រាក់ជិត ១ម៉ឺនដុល្លារ សហរដ្ឋអាម៉េរិក ។

គួររំលឹកថា អតីតអ្នកទោស ជនជាតិហូឡង់ម្នាក់ ដែលត្រូវបានជាប់ ឃុំឃាំងនៅក្រុង Nagasaki ខណៈដែលសហរដ្ឋអាម៉េរិក បានទម្លាក់គ្រាប់ បែកបរមាណូ ត្រូវបានរដ្ឋាភិបាល ជប៉ុនសម្រេចផ្តល់ប្រាក់ ជាសំណងជំងឺចិត្ត ។

លោក Willy Buchel វ័យ៩៥ឆ្នាំ ដែលជាអតីតអ្នកទោសទី១ នៅក្នុងសម័យសង្គ្រាម បានទទួលនូវប្រាក់សំណង ។ មេធាវីរបស់លោក បានថ្លែងកាលពីថ្ងៃអង្គារថា យ៉ាងដូច្នេះ ។

លោកមេធាវី Hidekazu Zaima បានមានប្រសាសន៍ថា លោក Buchel បានដាក់ពាក្យបណ្តឹង មួយកាលពីខែឧសភា ឆ្នាំមុន ទៅលើការឃុំឃាំងរូបគាត់ ខណៈដែលមានសង្គ្រាម បន្ទាប់មានការទម្លាប់ គ្រាប់បែកក្នុងឆ្នាំ១៩៤៥ ។

លោក នឹងទទួលបានប្រាក់ចំនួន ១,១លានយ៉េន ស្មើនឹង ៩,៦៤០ដុល្លារ សហរដ្ឋអាម៉េរិក ។

គេបានដឹងថា Buchel បានជាប់ទោសនៅ ក្នុងជំរុំពន្ធនាគារមួយ ១.៧គីឡូម៉ែត្រ ដែលនៅក្រោមដី កាលពីថ្ងៃទី០៩ ខែសីហា ខណៈដែលមានការទម្លាក់ គ្រាប់បែកនៅភាគពាយព្យ នៅទីក្រុង ប្រទេសជប៉ុន ដែលបណ្តាលឲ្យមាន អ្នកស្លាប់ជាង ៧០,០០០នាក់ ។

មេធាវីបានបញ្ជាក់ទៀតថា លោក បានត្រឡប់មកកាន់ ហូឡង់វិញនៅក្នុងឆ្នាំ១៩៥០ ហើយមិនបានទទួល ការថែទាំជាថ្នំាសង្កូវ ដែលរដ្ឋាភិបាលជប៉ុនបាន ផ្តល់ឲ្យនោះឡើយ ក្នុងអំឡុងពេល អ្នកដែលត្រូវជួយសង្គ្រោះ ក្នុងគ្រាដែលគ្រាប់បែក បានផ្ទុះឡើងនោះ ៕

អតីតអ្នកទោស ហូឡង់ម្នាក់ នៅសម័យសង្រ្គាម ខណៈអាម៉េរិកទម្លាក់ គ្រាប់បែកបរមាណូ ត្រូវបានរដ្ឋាភិបាលជប៉ុន សងជំងឺចិត្តនូវទឹកប្រាក់ជិត ១ម៉ឺនដុល្លារ