ខឹងចិត្តនឹងសន្តិសុខរថភ្លើង ហាមមិនឲ្យយកផ្លែធូរេនចូល នារីម្នាក់ លេងធូរេន ៥គីឡូឲ្យអស់ លទ្ធផល…

ចិន៖ នារីម្នាក់ព្យាយាមញុំាផ្លែធូរេន ឲ្យអស់ប្រាំគីឡូក្រាម រហូតដល់ហូរឈាមតាមច្រមុះ ព្រោះខឹងចិត្តនឹងសន្តិសុខ នៅស្ថានីយរថភ្លើង ហាមនាងមិនឲ្យយកវាចូល។

ខឹងចិត្តនឹងសន្តិសុខរថភ្លើង ហាមមិនឲ្យយកផ្លែធូរេនចូល នារីម្នាក់ លេងធូរេន ៥គីឡូឲ្យអស់ លទ្ធផល...

នារីម្នាក់មកពីខេត្តអានហួយ បានព្យាយាមញុំាផ្លែធូរេន ឲ្យអស់យ៉ាងប្រញ៉ាប់ញ៉ាល់ បន្ទាប់ពីសន្តិសុខនៅស្ថានីយ៍រថភ្លើង ហាមឃាត់មិនឲ្យនាង យកវាឡើងរថភ្លើងទៅជាមួយ។ 

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីខាងលើត្រូវបានស្ទាក់មិនឲ្យឡើងរថភ្លើង ដោយសន្តិសុខជនជាតិចិនម្នាក់ បន្ទាប់ពីផ្លែធូរេននៅក្នុងវ៉ាលីរបស់នាង ភាយក្លិនចេញមកក្រៅ។ ដោយដាច់ខាត នាងមិនសុខចិត្តបោះផ្លែធូរេនទាំងនោះចោលឡើយ ទើបនាងចាប់ផ្តើមញុំាវា ក្នុងគោលបំណងបង្ហើយឲ្យអស់ ៥គីឡូក្រាមនោះតែម្តង។ ក្រោយមកច្រមុះរបស់នាង ក៏ចាប់ផ្តើមហូរឈាមចេញមក ទើបសន្តិសុខនោះ មានការភិតភ័យ ក៏ព្រមអនុញ្ញាតិ្តឲ្យនាងឡើងរថភ្លើងតែម្តង។

គួរបញ្ជាក់ផងដែរថា ខណៈពេលដែលមានមនុស្សជាច្រើន ចូលចិត្តញុំាផ្លែធូរេន ដែលគេដាក់ងារថា ជាស្តេចផ្លែឈើនៅតំបន់អាសុីអាគ្នេយ៍ ក៏មានអ្នកខ្លះទៀតមិនចូលចិត្តនូវក្លិន របស់ផ្លែឈើមួយមុខនេះផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០១៣ ក្រុមមន្ត្រីនៅទីក្រុងសុីដនី បានជម្លៀសប្រជាជនរបស់ខ្លួន ពីអគារមួយ ដោយយល់ច្រឡំក្លិនផ្លែធូរេនថាជា ក្លិនឧស្ម័នហ្គាសទៀតផង៕

ខឹងចិត្តនឹងសន្តិសុខរថភ្លើង ហាមមិនឲ្យយកផ្លែធូរេនចូល នារីម្នាក់ លេងធូរេន ៥គីឡូឲ្យអស់ លទ្ធផល...
ខឹងចិត្តនឹងសន្តិសុខរថភ្លើង ហាមមិនឲ្យយកផ្លែធូរេនចូល នារីម្នាក់ លេងធូរេន ៥គីឡូឲ្យអស់ លទ្ធផល...

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ខឹងចិត្តនឹងសន្តិសុខរថភ្លើង ហាមមិនឲ្យយកផ្លែធូរេនចូល នារីម្នាក់ លេងធូរេន ៥គីឡូឲ្យអស់ លទ្ធផល…已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/03/03  Category:ប្លែកៗ