គ្រប់គ្រង​សម្ពាធ​ឈាម​បាន ក៏​អាច​បង្ការ​ការ​ងាប់លិង្គ​បានដែរ​

គ្រប់គ្រង​សម្ពាធ​ឈាម​បាន ក៏​អាច​បង្ការ​ការ​ងាប់លិង្គ​បានដែរ​

​វា​អាច​មាន​កត្តា​ច្រើន ដែល​នាំ​ឲ្យ​ថប់​បារម្ភ ក្នុងពេល​រួមភេទ ឬ​លិង្គ​មិន​ព្រម​ងើប ហើយ​ការ​លើស​សម្ពាធ​ឈាម ក៏​មាន​ក្នុងនោះដែរ​។ ខណៈពេល​ដែល​បញ្ហា​មួយ​នេះ មាន​ទំនាក់ទំនង​នឹង​អាយុ និង​កត្តា​ផ្លូវកាយ​ផ្សេងៗ​ទៀត របត់​ឈាម​រត់​ក្នុង​រាងកាយ គឺ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ នឹង​សុខភាព​លិង្គ និង​ការឡើង​រឹង​របស់​វា​តែម្តង​។

​ការ​លើស​សម្ពាធ​ឈាម មានន័យ​ថា សរសៃឈាម​មាន​ការរួម​តូច ដែល​ជាហេតុ​នាំ​ឲ្យ​លំហូ​រឈាម ហូរ​ចេញពី​បេះដូង ទៅ​សរីរាង្គ​សំខាន់ៗ​មិន​បាន​គ្រប់គ្រាន់ ក្នុងនោះ ក៏​មាន​លិង្គ​ផងដែរ​។ មួយវិញទៀត ថ្នាំ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​មួយចំនួន ក៏​មាន​បន្ថែម​នូវ​បញ្ហា​នេះ​ដែរ​។ ដូច្នេះ បើសិន​ជា​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ហើយ​រួម​ភេទ​មិន​កើត​នោះ យក​ល្អ គួរតែ​គ្រប់គ្រង​ជំងឺ​លើស​សម្ពាធ​ឈាម​អ្នក ឲ្យបាន​សិន​ទៅ​។

ខាងក្រោម​នេះ គឺជា​របៀប​ព្យាបាល ជំងឺ​លើស​សម្ពាធ​ឈាម​មួយចំនួន ដែល​អ្នក​អាច​ធ្វើបាន ៖

  • ​ការ​ហាត់ប្រាណ​រាល់ថ្ងៃ នឹង​ជួយ​បង្កើន​កម្លាំងរ​បត់​ឈាម​រត់ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​លិង្គ​មិន​ងើប​បាន​។ ចូរ​ហាត់ប្រាណ​ប្រភេទ​ឈរ ហើយ​អង្គុយ​ចោងហោង​ឲ្យបាន​ច្រើន ដើម្បី​ពង្រឹង​ដល់រ​បត់​ឈាម​រត់​នៅ​ប្រដាប់ភេទ​។ វា​ក៏​អាច​ជួយ​ដល់​សុខភាព​បេះដូង​កាន់តែ​ល្អ និង​ដោះស្រាយ​បញ្ហា​លើស​សម្ពាធ​ឈាម​បាន​ដែរ​។
  • ​ញ៉ាំ​បន្លែ​រាល់ថ្ងៃ ៖ ការ​ដែល​ញ៉ាំ​ជា​បន្លែ​ឆៅ ឬ​កិន​ទឹក​របស់​វា​ញ៉ាំ សុទ្ធតែ​មាន​ប្រយោជន៍​ច្រើនណាស់​។
  • ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម​ជា​ទៀងទាត់ ៖ បើសិនជា​អាការៈ​ជំងឺ​អ្នក ធ្ងន់ធ្ងរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង​ត្រូវ​ការប្រើ​ថ្នាំ ដើម្បី​គ្រប់គ្រង​ការ​លើស​សម្ពាធ​ឈាម​នោះ អ្នក​គួរតែ​ប្រើ​វា​ឲ្យបាន​ទៀងទាត់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ចូរ​ចាំ​ថា ថ្នាំ​មួយចំនួន​ដែល​ប្រើ សម្រាប់​ព្យាបាល​ជំងឺ​លើស​សម្ពាធ​ឈាម ក៏​អាច​នាំ​ឲ្យ​លិង្គ​មិន​អាច​ងើប​បានដែរ​។ ដូច្នេះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន អំពី​រឿង​នេះ​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។