ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ធ្វើការ ​មិត្ត​ភ​ក្តិ​ហៅ​​ទៅ​ផឹកស៊ី​នៅ​បន្ទប់​ជួល​ជាន់​ទី​២ ​​ចុះ​មក​វិញ​​ចោរលួច​ម៉ូតូ​យក​ទៅ​បាត់បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​​និង២០​​នាទី​យប់​ថ្ងៃ​ទី​២ ​​មី​នា នៅផ្ទះ​ជួល​ជាន់​ទី​២ ​ស្ថិត​នៅ​ក្នុង​​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។

ម៉ូតូ​ដែល​ចោរ​​លួច​យក​ទៅ​បាត់​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០០៣​ ​​ម្ចាស់​ម៉ូតូ​​ឈ្មោះ​ សេង រ៉ា​ក អាយុ​២៣​ឆ្នាំ ​​ជា​កម្មករ​រោងចក្រស្នាក់​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ស្វាយ​ចំបក់ ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​ ។

​ក្រោយ​ពេល​កើតហេតុ​ ​ម្ចាស់​ម៉ូតូ​​និង​​មិត្ត​ភក្តិ​​​ផឹក​ស៊ី​ជា​មួយ​គ្នា​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ចោម​ចៅ ​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​​តាម​​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ​៕