អភិបាលស្រុក​បន្ទាយមាស រង​ការចោទប្រកាន់ថា បើក​ច្រករបៀង​ខុសច្បាប់​

6 Videos

ពេល​ថ្មីៗ​នេះ ក្រុម​ប្រជាពលរដ្ឋ បាន​ចោទប្រកាន់ អភិបាលស្រុក​បន្ទាយមាស​ម្នាក់ ថា បាន​បើក​ច្រករបៀង​ឲ្យ​ឈ្មួញ​វៀតណាម​ដឹកទំនិញ ចេញ​-​ចូល និង បានធ្វើ​ឲ្យ​ផលិតផល​ស្រូវ​របស់​កសិករ​ខ្មែរ​ចុះថោក ។ ប្រជាជន​នៅ​តំបន់​នោះ បាន​និយាយថា សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​រួមមាន​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្តកំពត មន្ត្រី​យោធា​ជើង​ទឹក​ខេត្តកំពត គយ​ចល័ត មន្ត្រី​សាលាស្រុក​បន្ទាយមាស និង មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពត​ផង ត្រូវបាន​គេ​ដាក់​ឲ្យ​ប្រចាំការ នៅ​ច្រក​ព្រែក​អ​ន្សា ស្ថិត នៅក្នុង​ឃុំ​ព្រែក​ទន្លេ ស្រុក​បន្ទាយមាស ដើម្បី​ប្រមូល​លុយ​ពី​ទូក​ឈ្មួញ​វៀតណាម ដែល​គេ​ដឹងថា ក្នុង​ទូក​មួយគ្រឿង​គេ​តម្រូវ​ឲ្យ​យក​១​លាន​រៀល ។

អភិបាលស្រុក​បន្ទាយមាស រង​ការចោទប្រកាន់ថា បើក​ច្រករបៀង​ខុសច្បាប់​

M88

ហើយ​បើតាម​ការ​ឲ្យ​ដឹង​ពី​ឈ្មួញ​វៀតណាម​ខ្លះ​បាន​និយាយថា គេ​មិនអាច​ទិញស្រូវ​ពី​កសិករ​ខ្មែរ​ក្នុងតម្លៃ​ខ្ពស់​បានទេ ព្រោះ​គេ​ត្រូវ​យកមក​ចំណាយ​ប៉ះប៉ូវ​លើ​ក្រុមមន្ត្រី​ខ្មែរ ដែល​ប្រចាំការ​នៅ​ច្រក​ខាងលើនេះ ។ លោក មួង នឿន អភិបាលស្រុក​បន្ទាយមាស​បាន​ប្រាប់​អ្នកកាសែត ដោយ​ទទួលស្គាល់ ថា ពិត​ជាមាន​ការបើក​ច្រករបៀង នៅ​ចំណុច​ខាងលើនេះ ដោយ​ខុសច្បាប់​ពិតមែន ប៉ុន្តែ​មិនមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​រូបលោក​នោះទេ​។​ពាក់ព័ន្ធ​រឿង​ដឹកស្រូវ លោក​បាន​ចុះទៅ​ប្រជុំ​ផ្សព្វផ្សាយ​រួចហើយ កុំ​ឲ្យ​សមត្ថកិច្ច យកលុយ​ឲ្យ​សោះ ព្រោះ​វា​ប៉ះពាល់​ដល់​តម្លៃ​ស្រូវ​ប្រជាពលរដ្ឋ​ខ្មែរ​ ។​

អភិបាលស្រុក​បន្ទាយមាស រង​ការចោទប្រកាន់ថា បើក​ច្រករបៀង​ខុសច្បាប់​

​លោក​អភិបាលស្រុក​រូបនេះ បាន​បញ្ជាក់ថា លោក នឹង រាយការណ៍​រឿងនេះ ទៅ​អភិបាល​ខេត្តកំពត​ដើម្បី​ចាត់វិធានការ​ជាបន្ទាន់ ដល់​កងកំលាំង​សមត្ថកិច្ច​ទាំងនោះ ព្រោះ​ពួកគេ​មាន​តួនាទី​ធំៗ ហួស​ពី​សមត្ថភាព​របស់លោក ៕ សុថា​ត់​

អភិបាលស្រុក​បន្ទាយមាស រង​ការចោទប្រកាន់ថា បើក​ច្រករបៀង​ខុសច្បាប់​