រឿងដែលគូស្វាមីត្រូវចាំទុក មុនពេលរួមភេទលើកដំបូង

មានរឿងរ៉ាវជាច្រើនកើតមានក្នុងចិត្ត នៅពេលអ្នកគិតដល់ការបង្កាត់ភ្លើងស្នេហ៏ជាលើកដំបូង។ នេះជាពេលវេលាពិសេសបំផុត ព្រោះវាជាការចងចាំមួយ ដែលអ្នកចង់ ឬមិនចង់បាននៅក្នុងជីវិត។ ដូច្នេះដើម្បីឲ្យការរួមភេទកាន់តែពុះកញ្ជ្រាល គូស្វាមីភរិយាត្រូវស្វែងយល់ពីភាពចាំបាច់ឲ្យបានច្រើន។
 
រឿងដែលគូស្វាមីត្រូវចាំទុក មុនពេលរួមភេទលើកដំបូង
កោររោមលើខ្លួន
ការមើលឃើញរោមលើខ្លួនពិតជាគួរឲ្យខ្ពើមណាស់។ ហេតុនេះត្រូវប្រាកដថា អ្នកកោររោមលើខ្លួនប្រាណរបស់អ្នកឲ្យបានស្អាតមុននឹងសម្រាតខោអាវនៅចំពោះមុខគូស្នេហ៏របស់អ្នក។
តើនាងចំណង់ផ្លូវភេទដូចអ្នកដែរទេ?
គ្មានអ្វីសំខាន់ច្រើនជាងការទទួលបានការឯកភាពពីគូស្នេហ៏របស់អ្នកឡើយ។ នេះជារឿងមួយដែលអ្នកទាំង ២សម្រេចចិត្តធ្វើ ហើយការធ្វើវាដោយគ្មានការអនុញាតិពីគូស្នេហ៏ អាចចាត់ទុកថាជាអំពើចាប់រំលោភ។ ដូច្នេះ គិតឲ្យត្រឹមត្រូវ មុននឹងផ្តល់ក្តីសុខឲ្យគ្នា។
កុំរំពឹងទុកច្រើន ឬក៏តិចពេក
ការរំពឹងទុកច្រើនពេក ហើយមិនបានដូចចិត្ត វាមានតែបំផ្លាញក្តីសុខតែប៉ុណ្ណោះ។ ចាប់ផ្តើមពីគំនិតសស្អាត ហើយប្រើបទពិសោធន៏របស់អ្នកដើម្បីចាក់ពណ៌។ នេះជារឿងមួយសំខាន់ដែលអ្នកត្រូវចងចាំ, បើមិនដូច្នេះទេ ក្តីសុខនឹងត្រូវបានបំផ្លាញ។
ប្រើប្រដាប់ការពារ
កុំភ្លេចប្រើស្រោមអនាម័យ នៅពេលបង្កាត់ភ្លើងស្នេហ៏។ វិធីនេះ អ្នកអាចគេចផុតពីការមានផ្ទៃពោះ ក៏ដូចជាចៀសវាងពីការឆ្លងមេរោគតាមរយៈការរួមភេទ។
សម្គាល់មើលគូស្នេហ៏អ្នក
ដោយសារនេះជាលើកទី ១ដែលអ្នកបានខ្លួនប្រាណគ្នា ដូច្នេះត្រូវចេះថ្នាក់ថ្នម និងសង្កេតមើល ថាតើគូស្នេហ៏របស់អ្នកមានក្តីសុខច្រើនដូចអ្នកដែរទេ។
ប្រវត្តិស្នេហា
កុំបោកប្រាស់គូស្នេហ៏របស់អ្នកជាមួយនឹងពាក្យសន្យាថា នឹងរៀបការជាមួយគ្នាមុន ឬបន្ទាប់ពីរួមភេទរួច។ នេះជារឿងមួយឆ្កួតឡប់យ៉ាងខ្លាំង ដែលយកបានខ្លួនប្រាណគូស្នេហ៏ដោយពាក្យសន្យាមិនពិត។ ផ្ទុយទៅវិញ ត្រូវដឹងឲ្យច្បាស់ពីប្រវត្តិស្នេហា មុននឹងប្រព្រឹត្តរឿងលើគ្រែជាមួយគ្នា៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!