Brady របស់ Norwich បាក់ធ្មេញពីរពេលប៉ះទង្គិចជាមួយ O’Neil

ខ្សែបម្រើស្លាប Robbie Brady របស់ Norwich បានបាក់ធ្មេញពីការប៉ះទង្គិចក្បាលដ៏ធ្ងន់ធ្ងរជាមួយនឹងមិត្តរួមក្រុម Gary O’Neil ក្នុងពេលក្រុមរបស់ខ្លួនរងបរាជ័យក្រោមស្នាដៃក្រុម Chelsea ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអង្គារ។
2
ខ្សែបម្រើអន្តរជាតិអៀរឡង់រូបនេះ បានលោតតែតបាល់ ហើយនៅពេលនោះរូបគេ ក៏បានប៉ះទង្គិចជាមួយនឹងមិត្តរួមក្រុមមិត្តរួម ពោលគឺប៉ះទង្គិចក្បាលដ៏ខ្លាំងជាមួយនឹង O’Neil។ គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Kenedy និង Diego Costa បានបន្ថែមភាពវេទនាដល់កីឡាករទាំងពីរនាក់នេះតែម្តង និងបានធ្វើឲ្យក្រុម Norwich ក្នុងតំបន់តំបន់កាត់ចោល ខណៈដែលនៅសល់ការប្រកួត១០លើកទៀតនៅរដូវកាលនេះ។
1
កីឡាករ Alexander Tettey ក៏បានរងរបួសផងដែរ នៅរាត្រីនោះសម្រាប់ក្រុមរបស់លោក Alex Neil ហើយគ្រូបង្វឹករូបនេះបានបកស្រាយពីសំណាក់អាក្រក់បន្ទាប់ពីការប្រកួតនោះ។ លោក Neil បាននិយាយបន្ទាប់ពីនោះថា៖ «Gary បានរងរបួស និងត្រូវតែទទួលការព្យាបាល ខណៈដែល Robbie បានបាក់ធ្មេញពីរ ហើយ Alex នឹងទទួលការត្រួតពិនិត្យទៅលើជើងឆ្វេងរបស់គេ»៕

ប្រភពព័ត៌មាន៖ The Mirror