Spurs ខក​ខាន​ឡើង​កំពូល​តារាង ឯ​ Arsenal បន្ត​ចាញ់​៣​ប្រកួត​ជាប់​គ្នា

ក្រុម​មាន់​ខ្នាយ​មាស​ Tottenham Hotspur ​បាន​បាត់​បង់​ឱកាស​​ឡើង​កំពូល​តារាង​ Premier League បន្ទាប់​ពី​ចាញ់​ West Ham ១-០ យប់​មិញ ខណៈ​ដែល​ក្រុម​កាំភ្លើង​ធំ Arsenal ដែល​ចង់​លើក​ពាន​ជា​លើក​ដំបូង​រយៈពេល​១២​ឆ្នាំ​នោះ ក៏​ភ្លាត់​ចាញ់​ Swansea City ​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ ២-១ ផង​ដែរ។

 

Spurs ខក​ខាន​ឡើង​កំពូល​តារាង ឯ​ Arsenal បន្ត​ចាញ់​៣​ប្រកួត​ជាប់​គ្នា

 

Spurs ខក​ខាន​ឡើង​កំពូល​តារាង ឯ​ Arsenal បន្ត​ចាញ់​៣​ប្រកួត​ជាប់​គ្នា

 

១​គ្រាប់​របស់​ West Ham ដែល​តែត​ដោយ​ Michail Antonio ​តាំង​ពី​នាទី​ទី​៧​យប់​មិញ​នេះ​ មាន​ន័យ​ថា​ក្រុម​ញញួរ​យក្ស​​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ទេ ក្នុង​ដី​ខ្លួន​ឯង​១២​ប្រកួត​ហើយ ខណៈ​ដែល​ Spurs ស្គាល់​បរាជ័យ​លើក​ដំបូង ក្នុង​ការ​ប្រកួត​ក្រៅ​ដី​ ១៣​ប្រកួត​នៅ​ Premier League រដូវ​កាល​នេះ។

 

Spurs ខក​ខាន​ឡើង​កំពូល​តារាង ឯ​ Arsenal បន្ត​ចាញ់​៣​ប្រកួត​ជាប់​គ្នា

 

Spurs ខក​ខាន​ឡើង​កំពូល​តារាង ឯ​ Arsenal បន្ត​ចាញ់​៣​ប្រកួត​ជាប់​គ្នា

 

រីឯ​ក្រុម​កាំភ្លើង​ធំ ដែល​​នាំ​មុខ​គេ​ ១-០ មុន​ដោយ​​ Joel Campbell ​នាទី​ទី​១៥ ​តែ​ត្រូវ​ Swansea វាយ​បក​២​គ្រាប់​វិញ ​ដោយ​ Wayne Routledge ​នាទី​៣២ និង​ Ashley Williams ​តែត​នៅ​នាទី​៧៤​នោះ ​បាន​ចាញ់​៣​ប្រកួត​ជាប់​គ្នា​ជា​លើក​ដំបូង​ បើ​គិត​តាំង​ពី​ឆ្នាំ​២០១០ ​បន្ទាប់​ពី​ប្រកួត​មុនៗ​​ចាញ់ Barcelona ២-០ និង​ Manchester United ៣-២។

 

ចំណែក​ឯ​ Liverpool ​​ដែល​ចាញ់​ Manchester City នៅ​ Capital One Cup កាល​យប់​ថ្ងៃ​អាទិត្យ​ ​បាន​សង​សឹក​វិញ​បាន​សម្រេច​ ដោយ​បំបាក់​មេឃ​ខៀវ​ ៣-០ និង​​អាច​បញ្ចប់​ក្ដី​សង្ឃឹម​លើក​ពាន​ Premier League របស់​​​ក្រុម​ Man City ផង​ដែរ។ ​ដោយ​ឡែក​ Man Utd បាន​​យក​ឈ្នះ​លើ​ Watford ១-០ នៅ​ Old Trafford បន្ត​សង្ឃឹម​បាន Top 4 ជា​ថ្មី ​ដោយ​មាន​ពិន្ទុ​ស្មើ​ Man City ហើយ ចាញ់​តែ​គ្រាប់​ស៊ុត​ប៉ុណ្ណោះ៕

 

Spurs ខក​ខាន​ឡើង​កំពូល​តារាង ឯ​ Arsenal បន្ត​ចាញ់​៣​ប្រកួត​ជាប់​គ្នា

 

Spurs ខក​ខាន​ឡើង​កំពូល​តារាង ឯ​ Arsenal បន្ត​ចាញ់​៣​ប្រកួត​ជាប់​គ្នា

 

Spurs ខក​ខាន​ឡើង​កំពូល​តារាង ឯ​ Arsenal បន្ត​ចាញ់​៣​ប្រកួត​ជាប់​គ្នា

 

Spurs ខក​ខាន​ឡើង​កំពូល​តារាង ឯ​ Arsenal បន្ត​ចាញ់​៣​ប្រកួត​ជាប់​គ្នា

 

​​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

 

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc