ញាក់ភ្នែក​ញឹកញាប់​បណ្តាលមកពី​អ្វី ?

6 Videos

តើ​អ្នក​ធ្លាប់មាន​បញ្ហា​ញាក់ភ្នែក​ដែរឬទេ ? មនុស្ស​មួយចំនួន​ប្រហែលជា​ឆ្ងល់​ហើយ​ថា តើ​វា​បណ្តាល​មក ពី​បញ្ហា​អ្វី​នោះ ។ ការញាក់​ភ្នែក​គឺជា​ចលនា​មួយ​ដែល​កើតមានឡើង​ដោយ​គ្មាន​ការបញ្ជា​នោះឡើយ វា​ជា​គម្លាត​មួយ​នៃ​សាច់ដុំ ត្រង់​ចន្លោះ​ត្របកភ្នែក ជាពិសេស​នៅ​ផ្នែក​ខាងលើ ។

ញាក់ភ្នែក​ញឹកញាប់​បណ្តាលមកពី​អ្វី ?

M88

​បញ្ហា​នេះ​វា​មិនជា​អ្វី​ធ្ងន់ធ្ងរ​នោះទេ នេះ​ជា​កត្តា​មួយ​ដែល​បណ្តាលមកពី​បញ្ហា​ស្រេ្ត​ស្តិ៍​ច្រើន និង សភាព​អស់ កម្លាំង​ខ្លាំង ផឹក​កាហ្វេ គ្រឿង​ស្រវឹង និង ជក់បារី​ច្រើ​ជាដើម ។ ហើយ​បញ្ហា​មួយចំនួន​ខ្លះទៀត​អាច​បណ្តាលមកពី​ភាពខុសប្រក្រតី​នៃ​ហ្សែ​ន ហើយ​មានពេលខ្លះ​បណ្តាល ឱ្យ​កើត​បញ្ហា​រំខាន និង ប៉ះពាល់​ដល់​ចក្ខុប្រសាទ ។​

បញ្ហា​ញាក់ភ្នែក​ញឹកញាប់​អាច​បណ្តាលមកពី​ជំងឺ​ម្យា​៉​ង​ហៅថា blepharospasm​ដែល​ធ្វើឱ្យ​ត្របកភ្នែក​ញាក់​ខ្លាំង ហើយ​ញឹកញាប់ ។ បញ្ហា​នេះ​វា​កម្រ​កើតមាន​ណាស់ ហើយ​បើ​កើតមាន​វិញ​នោះ​មានពេលខ្លះ វា​ធ្វើឱ្យ​ត្របកភ្នែក​អ្នក​បិទ​ជាប់​រហូត​រយៈ ២ ទៅ ៣ ម៉ោង​ឯណោះ ដែល​បញ្ហា​នេះ​ច្រើន​បណ្តាលមកពី​កក្តា​បរិស្ថាន និង កត្តា​ហ្សែ​ន ។​

បញ្ហា​ខ្លះទៀត​គឺអាច​ធ្វើឱ្យ​សាច់ដុំ​មុខ ជាពិសេស​បរិ​េ​វណ​មាត់​មាន​សភាព​ទាញ​ញាក់​ខ្លះៗ រួម​ជាមួយនឹង​ការញាក់​ត្របកភ្នែក​ផង ។ ការយល់ដឹង​ពី​មូលហេតុ​វា​ច្បាស់លាស់​អាចជួយ​កាត់បន្ថយ​បញ្ហា​រំខាន​នេះ​បាន និង ជួយ​បំបាត់​អាការ​ញាក់ ភ្នែក​បាន ។

ខាងក្រោម​នេះ​ជា​ចំណុច​មួយចំនួន​ដែល​អ្នក​គួរ​ឈ្វេងយល់​៖
•​ ​ចៀសវាង​ការប្រើ​ភ្នែក​សំឡឹងមើល​អ្វី​យូរពេក​
•​ ​ប្រសិនបើ​មានការ​ញាក់ភ្នែក​នៅពេល​កំពុងធ្វើការ​អ្នក​មិនត្រូវ​បន្ត​សំឡឹង​អេក្រង់​កំ​ព្យូ​ទ័​រ​ទៀត​ទេ អ្នក​គួរ​បិទភ្នែក​មួយស្របក់​សិន។
•​ ​ត្រូវ​សម្រាក​ភ្នែក​ខ្លះ​ដូចជា​អ្នក​អាច​ធ្វើការ​ម៉ាស្សា​ជា​រង្វង់​នៅ​ជុំវិញ​ភ្នែក​ដោយ​ប្រើ​ម្រាម​កណ្តាល​ថ្ម​មៗ​
•​ ​គេង​ឱ្យបាន​គ្រប់គ្រាន់​
•​ ​កុំ​ផឹក​កាហ្វេ និង គ្រឿង​ស្រវឹង​ច្រើនពេក​
•​ ​ផឹកទឹក​ឱ្យបាន​គ្រប់គ្រាន់​
•​ ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ប្រសិនបើ​ភ្នែក​ញាក់​លើស​ពីមួយ​សប្តាហ៍ ឡើង​ក្រហម និង ហើម​ជាដើម ៕