​​ជើង​ហោះ​ហើរ​​ Emirates ហោះ​​ឥត​ឈប់ ក្នុង​ចម្ងាយ​ឆ្ងាយ​​បំផុត​​​ក្នុង​លោក​​

​​​​ក្រុម​ហ៊ុន​​​អាកាសចរណ៍​អារ៉ាប់រួម Emirates Airbus A380 ​ ​បាន​ដាក់​​ដំណើរ​ការ​​ជើង​ហោះ​ហើរ​ចម្ងាយ​ ១៤២០០​​គីឡូម៉ែត្រ​ឥត​ឈប់ ​ដែល​គេ​គិត​ថា​​ជា​ចម្ងាយ​វែង​បំផុត​ ​ពី​​ទីក្រុង​​ Auckland ប្រទេស​នូវែលហ្សេឡង់ ​​ទៅ​​កាន់​ទីក្រុង​ឌូបៃ កាល​ពី​​ថ្ងៃ​ពុធ​ម្សិលមិញ​។ ជើង​ហោះ​ហើរ​​​​​ពី​ឌូបៃ ទៅ​កាន់​ប្រទេស​នេះ ​​​​​ត្រូវ​ធ្វើ​ដំណើរ​​រយៈ​ពេល​​ប្រមាណ ១៧​ម៉ោង ​និង ១៥​នាទី​​ដោយ​មិន​​ត្រូវ​ការ​​ឈប់​សម្រាក​ ឬ​ផ្ទេរ​​ឡើយ​។

 

​​ជើង​ហោះ​ហើរ​​ Emirates ហោះ​​ឥត​ឈប់ ក្នុង​ចម្ងាយ​ឆ្ងាយ​​បំផុត​​​ក្នុង​លោក​​

 

​ពី​មុន​​ ជើង​ហោះ​ហើរ​​ពី​ទីក្រុង Dallas-Sydney របស់​ក្រុម​ហ៊ុន Qantas ​​ត្រូវ​​គេ​ជឿ​ថា​​​​​​​បាន​​​​ធ្វើ​ដំណើរ​​​វែង​ជាង​គេ​ឥត​ឈប់​គឺ ១៣ ៨០០គីឡូម៉ែត្រ ​និង​​រយៈ​ពេល ១៦ម៉ោង ៥៥នាទី។

 

​សម្រាប់​កំណត់​ត្រា​ជើង​ហោះហើរ​ Dubai- Auckland ខាង​លើ​​ថ្មី​ ​ត្រូវ​គេ​គិត​ថា​​នឹង​​​មិន​អាច​គ្រង​តំណែង​​នេះ​បាន​យូរ​ឡើយ ​ដោយ​សារជើង​ហោះ​ហើរ​ Emirates ​នឹង​​​ដាក់​ដំណើរ​ការ​​​ហោះ​ហើរ​ឥត​ឈប់​វែង​ជាង​​គេ​បំផុត​​មួយ​ទៀត ​ពី​ទីក្រុង Dubai ទៅ Panama ​នៅ​ខែ​​មិនា​​​​ឆាប់​ៗ​​ ក្នុង​រយៈ​ពេល ១៧ម៉ោង និង ៣៥នាទី។

 

​ចំណែក​​​​ក្រុម​ហ៊ុន​អាកាសចរណ៍​សិង្ហបុរី Singapore Airline ​​ធ្លាប់​​ដាក់​​ដំណើរ​​​​​ហោះ​ឥត​ឈប់​វែង​​បំផុត ១៩​ម៉ោង Singapore-New Jersey ​​មាន​រយៈ​ពេល​ ១៩ម៉ោង​​​ ​តែ​បាន​ផ្អាក​ដំណើរការ​វិញ​​ រហូត​ឆ្នាំ ២០១៨​ខាង​មុខ​។

 

​​ជើង​ហោះ​ហើរ​​​វែង​ឆ្ងាយ​ថ្មី​ Dubai-Auckland នេះ​ ​​បាន​​ជួយ​សម្រួល​ឲ្យ​​​ការ​ធ្វើ​ដំណើរ​​ចំណេញ​​ពេល​​រហូត​ដល់​ទៅ ៣ម៉ោង ធៀប​នឹង​ការ​ធ្វើ​ដំណើរ​​ដូច​សព្វដង៕

 

​​ជើង​ហោះ​ហើរ​​ Emirates ហោះ​​ឥត​ឈប់ ក្នុង​ចម្ងាយ​ឆ្ងាយ​​បំផុត​​​ក្នុង​លោក​​

 

​​ជើង​ហោះ​ហើរ​​ Emirates ហោះ​​ឥត​ឈប់ ក្នុង​ចម្ងាយ​ឆ្ងាយ​​បំផុត​​​ក្នុង​លោក​​

 

 

ចុចអាន៖ ប្រការ​១០​យ៉ាង​ អ្នក​មិន​គួរ​ប្រព្រឹត្តពេល​ឡើង​ជិះ​យន្តហោះ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Telegraph