(Live Video) សម្ដេចតេជោ អញ្ជើញដល់កន្លែង ពិធីបើកទិវា វប្បធម៌ជាតិ ៣ មីនា លើកទី១៨នៅព្រឹកនេះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៦នេះ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៨  ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ នាសាលសន្និសីទចតុមុខ។

ការប្រារព្ធទិវានេះគឺក្នុងគោលបំណងជំរុញ ការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាការក្រើនរំលឹក បំផុសស្មារតី និងមនសិការដល់ ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សី មានកាតព្វកិច្ចក្នុងការ ថែរក្សាឲ្យបានស្ថិតស្ថេរ គង់វង្ស នូវវប្បធម៌ជាតិ និងវប្បធម៌ ចម្រុះរបស់សហគមន៍ ជនជាតិនៅកម្ពុជា៕

(Live Video) សម្ដេចតេជោ អញ្ជើញដល់កន្លែង ពិធីបើកទិវា វប្បធម៌ជាតិ ៣ មីនា លើកទី១៨នៅព្រឹកនេះ