មានករណីភ្លើងឆេះឈើ នៅក្រុមហ៊ុនយូនីគ្រីន ស្ទើរទាំងស្រុង មិនដឹងមូលហេតុ

មណ្ឌលគិរី៖ ស្រុកកោះញែក ឈើនៅក្នុងក្រុមហ៊ុនមួយឈ្មោះ យូនីគ្រីន នៅស្រុកកោះញែក ត្រូវបានគេរាយការណ៍មកថា យប់ម៉ិញនេះត្រូវភ្លើងឆេះអស់ជាច្រើន គេពុំទាន់ដឹងច្បាស់ថា ការឆេះនេះដោយសារមូលហេតុ អ្វីឱ្យពិតប្រាកដនោះឡើយ ។

លោក វង់ សុកសិរីនាយខ័ណ្ឌរដ្ឋបាលព្រៃឈើ មណ្ឌលគិរីបានប្រាប់ឱ្យដឹង នៅព្រលឹមថ្ងៃទី03 ខែមីនា ឆ្នាំ2016 នេះថា លោកពិតជាបានទទួលព័ត៌មាននេះមែន តែពុំទាន់ដឹងពីមូលហេតុនោះនៅឡើយទេ ហើយពុំទាន់បានដឹងពីទំហំនៃការឆេះនោះដែរ ហើយក្នុងករណីនេះរូបលោកកំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់នៅព្រឹកនេះថា លោកកំពុងចុះទៅពិនិត្យនៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុ។សូមជំរាបថា ករណីភ្លើងឆេះឈើ នៅក្រុមហ៊ុនខាងលើនេះ ត្រូវបានគេអះអាងថាអាចឆេះអស់ ប្រមាណជា70% ហើយរហូតដល់ពេលនេះគ្មាននណាម្នាក់ធ្វើ
ការអះអាងថា ការឆេះឈើនេះបណ្តាលមកពី មានអ្នកលួចដុត ឬបណ្តាលមកពីភ្លើងឆេះព្រៃ នោះទេ៕