ថ្ងៃទី២មីនា ម្សិលមិញ សមត្ថកិច្ច បង្ក្រាបបទល្មើស គ្រឿងញៀន ៣ករណី ឃាត់ជនសង្ស័យ ៦នាក់

ភ្នំពេញ៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ សមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៣ករណី ឃាត់ មនុស្ស ៦នាក់ (ប្រុស) មុខសញ្ញាជួញដូរ ស្មើនឹង ៦នាក់ រួមនឹងវត្ថុតាង មានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ស្មើនឹង ៧,៣៦ក្រាម និង២កញ្ចប់តូច។

ទីតាំងបង្ក្រាបមានចំនួន ៣កន្លែង ទី១. មន្ទីរបង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មុខសញ្ញាជួញដូរ ២នាក់ វត្ថុតាង  មេតំហ្វេតាមីន (ice) ស្មើនឹង ៧,៣៦ក្រាម, ទី២. ខេត្តកណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) មុខសញ្ញាជួញដូរ ៣នាក់ វត្ថុតាង មេតំហ្វេតាមីន (ice) ស្មើនឹង ១កញ្ចប់តូច, ទី៣. ខេត្តស្វាយរៀង បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មុខសញ្ញាជួញដូរ ១នាក់ មេតំហ្វេតាមីន(ice) ស្មើនឹង ១កញ្ចប់តូច៕

ថ្ងៃទី២មីនា ម្សិលមិញ សមត្ថកិច្ច បង្ក្រាបបទល្មើស គ្រឿងញៀន ៣ករណី ឃាត់ជនសង្ស័យ ៦នាក់