គោយន្តកន្ត្រៃដឹកមនុស្សពេញប្រៀប មកពីធ្វើបុណ្យបញ្ចុះសីមា ធ្លាក់ប្រឡាយរបួសធ្ងន់-ស្រាលជិត២០នាក់ នៅភ្នំព្រឹក

ខេត្តបាត់ដំបង ៖ វេលារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦នេះ គោយន្ត កន្ត្រៃដឹក មនុស្សជិត៣០នាក់ ក្រឡាប់ខណៈដឹកមនុស្ស មកពីធ្វើបុណ្យបញ្ចុះសីមា នៅវត្ត គិរីរម្យសន្តិភាព ហៅវត្តអូរចោទ ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក រង របួសមនុស្សជាង១០នាក់។

ប៉ូលីសមូលដ្ឋាន បានអោយដឹងថា គោយន្តកន្រ្តៃនោះ បានក្រឡាប់ធ្លាក់ប្រឡាយ បង្ហូរទឹក បណ្តាលឲ្យរងរបួសមនុស្សចំនួន ជាង១០នាក់ រងរបួស ក្នុងនោះមាន ស្ត្រី៦នាក់ ហើយមនុស្ស៤នាក់របួសធ្ងន់ និង១២នាក់របួសស្រាល។

មន្ត្រីនគរបាល បានបន្តទៀតថា ជនរងគ្រោះទាំងអស់ រស់នៅភូមិតាហែន ឃុំក្តុល តាហែន ស្រុកបវេល ខេត្តបាត់ដំបង ។ ហើយគោយន្តក្រឡាប់នេះ អាចអ្នកបើកបរ បើកខុសបច្ចេកទេស ពេលគោយន្ត ចុះចំណោទទៅមុខមានល្បឿនលឿន ក៏កាច់ មកកៀនធ្លាក់ប្រឡាយបង្ហូរទឹកតែម្តង៕

គោយន្តកន្ត្រៃដឹកមនុស្សពេញប្រៀប មកពីធ្វើបុណ្យបញ្ចុះសីមា ធ្លាក់ប្រឡាយរបួសធ្ងន់-ស្រាលជិត២០នាក់ នៅភ្នំព្រឹក គោយន្តកន្ត្រៃដឹកមនុស្សពេញប្រៀប មកពីធ្វើបុណ្យបញ្ចុះសីមា ធ្លាក់ប្រឡាយរបួសធ្ងន់-ស្រាលជិត២០នាក់ នៅភ្នំព្រឹក

  • គោយន្តកន្ត្រៃដឹកមនុស្សពេញប្រៀប មកពីធ្វើបុណ្យបញ្ចុះសីមា ធ្លាក់ប្រឡាយរបួសធ្ងន់-ស្រាលជិត២០នាក់ នៅភ្នំព្រឹក已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/03/03  Category:ក្នុងស្រុក