​គួរ​បារម្ភ​អត់ថា រាំងរដូវ​ហើយ នៅ​ធ្លាក់ឈាម​ទៀត​?

​គួរ​បារម្ភ​អត់ថា រាំងរដូវ​ហើយ នៅ​ធ្លាក់ឈាម​ទៀត​?

​បើសិន​ជា​អ្នក ឈាន​ដល់​ដំណាក់កាល​រាំងរដូវ​ហើយ មានន័យ​ថា អ្នក​គឺ​លែង​មក​រដូវ​ទៀតហើយ​។ អ្នក​ប្រហែលជា​មិន​ធ្លាប់​មាន អា​ការៈធ្លាក់​ឈាមរដូវ យ៉ាងហោចណាស់​មួយ​ឆ្នាំ​ឯណោះ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក នៅតែ​សង្កេតឃើញ​ថា មាន​ការធ្លាក់​ឈាមរដូវ ក្រោយ​ពី​រាំងរដូវ​ហើយ​នោះ វា​គួរតែ​ជា​រឿង គួរឲ្យ​ព្រួយបារម្ភ​ណាស់​ហើយ ព្រោះ​វា​អាច​ជា​សញ្ញា​របស់​ជំងឺមហារីក​។

ហេតុផល​ដែល​នាំ​ឲ្យ​ស្ត្រី រាំងរដូវ​ហើយ​ធ្លាក់​ឈាមរដូវ​ទៀត​

ដុំ​សាច់​ប៉ូ​លី​ព​ក្នុង​ស្បូន​
ដុំ​សាច់​ស្លូត​ប្រភេទ​នេះ ច្រើន​តែ​ឃើញ​មាន​ក្នុង​ស្បូន មាត់ស្បូន ឬ​ក្នុង​បំពង់​មាត់ស្បូន​តែម្តង​។ ទោះបី​វា​ជា​ប្រភេទ​ដុំ​សាច់​ស្លូត​ក៏ដោយ ក៏​វា​អាច​នឹង​ត្រូវការ​កាត់ចោល​ដែរ បើសិន​ជា​អ្នក​ចង់​បញ្ឈប់ ការ​ហូរ​ឈាម​ទៀត​។

ស្រទាប់​អង់ដូម៉ែត្រ​ស្វិត ឬ​ស្តើង​
ដោយសារ​តែ​ចំនួន អ័រម៉ូន​ភេទ​អឺ​ស្ត្រូ​សែន​ចុះ​ទាប ភ្នាស់​កម្រាល​ស្បូន អាច​នឹង​ទៅជា​ស្តើង​ទៅៗ រហូត​ដល់​ហូរឈាម​បាន​។ ជាធម្មតា បញ្ហា​មួយ​នេះ អាច​ព្យាបាល​បាន ជាមួយនឹង​ថ្នាំ​អ័រម៉ូន និង​ថ្នាំពេទ្យ​ផ្សេងទៀត​។

ជញ្ជាំង​ស្រទាប់​អង់ដូម៉ែត្រ​ទៅ​ជា​ក្រាស់​
ស្ត្រី​ភាគច្រើន ដែល​ទទួល​យក​ការព្យាបាល ដោយ​ប្រើ​អ័រម៉ូន ដើម្បី​ដោះស្រាយ​រោគសញ្ញា ក្នុង​ពេល​មក​រដូវ ដូចជា ក្តៅ​ពេញខ្លួន ជ្រុះ​សក់ ឬ​ទ្វារមាស​ស្ងួត សុទ្ធ​តែ​អាច​នាំឲ្យ ស្រទាប់​ជញ្ជាំង​អង់ដូម៉ែ​ត្រ ទៅ​ជា​ក្រាស់ និង​បង្ក​ជាការ​ហូរ​ឈាម​បាន​ទាំងអស់​។

មហារីក​ស្រទាប់​អង់ដូម៉ែ​ត្រ​
ពេលខ្លះ ការ​ធ្លាក់ឈាម​ក្រោយពី​រាំងរដូវ​រួច អាច​បញ្ជាក់​អំពី​រឿង​គ្រោះថ្នាក់​មួយ​បាន នោះ​គឺ​មហារីក​ស្រទាប់​អង់ដូម៉ែ​ត្រ​តែម្តង​។
 

​ពេលណា ដែល​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​?
ការធ្លាក់​ឈាម​តាម​ទ្វារមាស ក្រោយ​ពី​រាំងរដូវ​រួច ត្រូវតែ​មាន​ការតាមដាន ដើម្បី​បង្កើតបាន​ជា​ការព្យាបាល ដែល​ត្រឹមត្រូវ​មួយ​។ បើសិនជា​ការ​ធ្លាក់ឈាម នៅតែ​បន្ត​រយៈពេល​ច្រើន​ថ្ងៃ​ទៀត យក​ល្អ គួរតែ​ទៅ​ពិគ្រោះ ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​ហើយ​។ រាល់​ការ​ធ្លាក់​ឈាម​គ្រប់​ប្រភេទ ចំពោះ​ស្ត្រី​ក្រោយ​រាំងរដូវ​ទាំងអស់ សុទ្ធតែ​ត្រូវ​ការយកចិត្តទុកដាក់​ទាំងអស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។