Ezequiel Lavezzi បោះបង់ក្លឹបធំៗ នៅអង់គ្លេស ចង់លេងឲ្យក្លឹបនៅចិន

ប៉ារីស៖ កីឡាករ Ezequiel Lavezzi ដែលលេងឲ្យក្លឹបយក្សបារាំង PSG ជា បាននិយាយថា គាត់បានទម្លាក់ ឱកាសមួយចោល ចូលរួមលេងឲ្យ តោខៀវ និង បិសាចក្រហម តែ ជំនួសមកវិញលេងឲ្យ Hebei China Fortune F.C ដែលជាក្លឹបមួយ នៅក្នុងប្រទេសចិន នេះបើយោងតាម skysports ចុះផ្សាយ។

កីឡាករអាយុ ៣០ឆ្នាំរូបនេះ ជាកីឡាករមួយរូបក្នុង ចំណោមកីឡាករអឺរ៉ុប ដែលមានបំណងចង់ទៅលេង នៅក្លឹបនៅប្រទេសចិន ។

កីឡាករសញ្ជាតិអេស្ប៉ាញ Ezequiel Lavezzi រូបនេះ នឹងផុតកុងត្រា ជាមួយនឹង PSG នៅរដូវកាលក្តៅនេះ ហើយគាត់បានប្រាប់អ្នក សារព័ត៌មានក្នុងស្រុកថា «គាត់គួរតែកុងត្រាលេងឲ្យក្លឹប Inter តោខៀវ ឬបិសាចក្រហម ប៉ុន្តែខ្ញុំបានធ្វើការ សម្រេចចិត្តហើយ ចង់ទៅលេងឲ្យក្លឹប Hebei China Fortune F.C ក្នុងប្រទេសចិន ដែលជាជំរើស ដ៏សំខាន់មួយ ក្នុងអាជីពខ្ញុំ»។

បំណងរបស់ Ezequiel Lavezzi ទៅកាន់ប្រទេសចិន នេះមានន័យថា គាត់នឹងបោះបង់ការលេងឲ្យ ក្រុមជម្រើសជាតិអាហ្សង់ទីន ។

ក្នុងនោះ គាត់បានលើកឡើងថា ខ្ញុំបានសម្រេចចិត្តអស់ហើយ ដោយចង់ធ្វើអ្វីគ្រប់ យ៉ាងសម្រាប់ក្លឹប ដែលខ្ញុំលេង៕

Ezequiel Lavezzi បោះបង់ក្លឹបធំៗ នៅអង់គ្លេស ចង់លេងឲ្យក្លឹបនៅចិន

Ezequiel Lavezzi បោះបង់ក្លឹបធំៗ នៅអង់គ្លេស ចង់លេងឲ្យក្លឹបនៅចិន

  • Ezequiel Lavezzi បោះបង់ក្លឹបធំៗ នៅអង់គ្លេស ចង់លេងឲ្យក្លឹបនៅចិន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/03  Category:កីឡា