ភ្ញាក់ផ្អើលពេលធ្វើកោសល្យវិច្ច័យ ដឹងថា សាកសពមាំមីរបស់បុរសអាល្លឺម៉ង់ រកឃើញក្នុងទូក ទើបតែស្លាប់ក្នុងពេលថ្មីៗ

ហ្វីលីពីន៖ បុរសអាល្លឺម៉ង់ម្នាក់ បានអង្គុយស្លាប់ នៅក្នុងទូក និងមានសភាពក្លាយជាមាំមី ដោយមិនដឹងពីមូលហេតុនៃ ការស្លាប់របស់គាត់ បណ្ដាលមកពីអ្វី តែនាពេលនេះ ក្រោយពីធ្វើកោសល្យវិច្ច័យ បានបញ្ជាក់ឲ្យដឹងថា គាត់ស្លាប់ដោយសារ រោគគាំងបេះដូង ប្រហែលជា ជុំវិញមួយសប្ដាហ៍ មុននឹងអ្នកនេសាទប្រទះឃើញសាកសពគាត់។

ភ្ញាក់ផ្អើលពេលធ្វើកោសល្យវិច្ច័យ ដឹងថា សាកសពមាំមីរបស់បុរសអាល្លឺម៉ង់ រកឃើញក្នុងទូក ទើបតែស្លាប់ក្នុងពេលថ្មីៗភ្ញាក់ផ្អើលពេលធ្វើកោសល្យវិច្ច័យ ដឹងថា សាកសពមាំមីរបស់បុរសអាល្លឺម៉ង់ រកឃើញក្នុងទូក ទើបតែស្លាប់ក្នុងពេលថ្មីៗ

រូបភាព មុននិងក្រោយ ការស្លាប់របស់គាត់

គួរបញ្ជាក់ថា សាកសពលោក Manfred Fritz Bajorat អាយុ ៥៩ឆ្នាំ ត្រូវបានអ្នកនេសាទ២រូប រកឃើញ​កាល ពីថ្ងៃសុក្រ នៅក្នុងទូករបស់គាត់ ដែលមានប្រវែង ១២ម៉ែត្រ ក្នុងសភាពអង្គុយលើកៅអី និងក្រាបលើតុ។ នៅក្នុងនោះ ក្រុមប៉ូលិស រកនឹកមិនឃើញថា ទូកដែលគាត់ធ្វើដំណើរនេះ មានទិសដៅពីណាទៅណានោះទេ ដែលគាត់បានចាកចេញពី ប្រទេសអាល្លឺម៉ង់ ប្រហែលជាពីរទសវត្សរ៍មកហើយ និងចំណាយពេល ២០ឆ្នាំនេះ ក្នុងការធ្វើដំណើរកម្សាន្ដតាមទូក ជុំវិញពិភពលោក ជាមួយនឹងភរិយា ខណៈដែលភរិយាគាត់ បានស្លាប់កាលពីឆ្នាំ ២០០៨។ ជាដំបូងឡើង នៅពេលដែលប៉ូលិស បានឃើញសាកសពគាត់ បាននាំគ្នាយល់ថា នេះប្រហែលជារឿងឧក្រិដ្ឋកម្ម តែក្រោយពីធ្វើកោសល្យវិច្ច័យរួចមក បានធ្វើឲ្យភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែដឹងថាគាត់ទើបតែ ស្លាប់ប្រហែលជាជុំវិញ មួយសប្ដាហ៍ មុននឹងប្រទះឃើញសាកសពគាត់ និងមូលហេតុដោយសារគាំងបេះដូង ហើយក្នុងសភាពជាមាំមី មិនស្អុយរលួយ ក៏ព្រោះតែមានការជួយថែរក្សាពី ខ្យល់ស្ងួតរបស់មហាសមុទ្រ  អាកាសធាតុក្ដៅ និងខ្យល់ ដែលមានជាតិប្រៃទាំងនោះ។

នាពេលនេះ កូនស្រីរបស់គាត់ នឹងហោះមកកាន់ ប្រទេសហ្វីលីពីន ដើម្បីធ្វើការកំណត់អត្តសញ្ញាណ៕

ភ្ញាក់ផ្អើលពេលធ្វើកោសល្យវិច្ច័យ ដឹងថា សាកសពមាំមីរបស់បុរសអាល្លឺម៉ង់ រកឃើញក្នុងទូក ទើបតែស្លាប់ក្នុងពេលថ្មីៗភ្ញាក់ផ្អើលពេលធ្វើកោសល្យវិច្ច័យ ដឹងថា សាកសពមាំមីរបស់បុរសអាល្លឺម៉ង់ រកឃើញក្នុងទូក ទើបតែស្លាប់ក្នុងពេលថ្មីៗ
ភ្ញាក់ផ្អើលពេលធ្វើកោសល្យវិច្ច័យ ដឹងថា សាកសពមាំមីរបស់បុរសអាល្លឺម៉ង់ រកឃើញក្នុងទូក ទើបតែស្លាប់ក្នុងពេលថ្មីៗ
ភ្ញាក់ផ្អើលពេលធ្វើកោសល្យវិច្ច័យ ដឹងថា សាកសពមាំមីរបស់បុរសអាល្លឺម៉ង់ រកឃើញក្នុងទូក ទើបតែស្លាប់ក្នុងពេលថ្មីៗភ្ញាក់ផ្អើលពេលធ្វើកោសល្យវិច្ច័យ ដឹងថា សាកសពមាំមីរបស់បុរសអាល្លឺម៉ង់ រកឃើញក្នុងទូក ទើបតែស្លាប់ក្នុងពេលថ្មីៗ
ភ្ញាក់ផ្អើលពេលធ្វើកោសល្យវិច្ច័យ ដឹងថា សាកសពមាំមីរបស់បុរសអាល្លឺម៉ង់ រកឃើញក្នុងទូក ទើបតែស្លាប់ក្នុងពេលថ្មីៗ
ភ្ញាក់ផ្អើលពេលធ្វើកោសល្យវិច្ច័យ ដឹងថា សាកសពមាំមីរបស់បុរសអាល្លឺម៉ង់ រកឃើញក្នុងទូក ទើបតែស្លាប់ក្នុងពេលថ្មីៗ

រូបភាព ទីតាំងនិង ទូករបស់គាត់ដែលត្រូវបានគេរកឃើញ 

ភ្ញាក់ផ្អើលពេលធ្វើកោសល្យវិច្ច័យ ដឹងថា សាកសពមាំមីរបស់បុរសអាល្លឺម៉ង់ រកឃើញក្នុងទូក ទើបតែស្លាប់ក្នុងពេលថ្មីៗភ្ញាក់ផ្អើលពេលធ្វើកោសល្យវិច្ច័យ ដឹងថា សាកសពមាំមីរបស់បុរសអាល្លឺម៉ង់ រកឃើញក្នុងទូក ទើបតែស្លាប់ក្នុងពេលថ្មីៗ

រូបភាពរបស់គាត់ និងភរិយា ដែលបានស្លាប់កាលពីឆ្នាំ ២០០៨

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត