តុលាការសម្រេច ដោះលែង នាយកប្រតិបត្តិ Facebook ឲ្យនៅក្រៅឃុំ

ប្រេស៊ីល៖ បន្ទាប់ពីមានការ ចាប់ខ្លួនលោក Diego Dzodan ដែលជានាយក ប្រតិបត្តិរបស់បណ្តាញ ទំនាក់ទំនង សង្គមយក្សហ្វេសប៊ុក កាលពីថ្ងៃអង្គារ នៅថ្ងៃពុធម្សិលមិញនេះ តុលាការបាន សម្រេចដោះលែងឲ្យនៅក្រៅឃុំ តែស្ថិតនៅក្នុងការសើុបអង្កេតនៅឡើយទេ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ថា លោក Diego Dzodan ត្រូវបាន ប៉ូលិសប្រេស៊ីល ធ្វើការឃាត់ខ្លួន និងបានបញ្ជូនទៅកាន់តុលាការ ដែលគេសង្ស័យថា រូបគាត់មានជាប់ពាក់ ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មមួយ គឺករណីជួញដូរគ្រឿងញៀន ដែលលោកបានត្រូវគេរកឃើញគណនីហ្វេសប៊ុក ដែលបានបញ្ជូនចែកចាយ (Shared) តាមកម្មវិធី WhatsApp ។

គេបានស្គាល់ច្បាស់ថា លោក Dzodan ជាជនជាតិអាហ្សង់ទីន ហើយមានមុខងារជានាយក ប្រតិបត្តិបណ្តាញ ទំនាក់ទំនងសង្គមប្រចាំនៅប្រទេសប្រេស៊ីល ។ លោក ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃអង្គារ ខណៈដែលរូបលោក បានចេញពីគេហដ្ឋាន តាមការបង្គាប់បញ្ជាពីតុលាការ ។

ជុំវិការឃាត់ខ្លួននេះដែរ លោក Mark Zuckerberg ស្ថាបនិក Facebook បានលើកឡើងថា គាត់ "ស្ទើរតែវង្វេង ទៅហើយ" ព្រោះវាជារឿងមួយសោកស្តាយណាស់សម្រាប់ប្រេស៊ីល ៕