ស្តែង! ក្មេងស្រីម្នាក់ ត្រូវខ្មោចចូល គំរាមសម្លាប់ ម្តាយខ្លួនឯង បានដួលប្រកាច់លើដី ក្រោយនាំចូលព្រះវិហារ (មានវីដេអូ)

ហុងឌូរ៉ាស៖ កាលពីពេលថ្មីៗនេះ ក្មេងស្រីម្នាក់ ត្រូវបានខ្មោចចូល ហើយបានគំរាមសម្លាប់ ម្តាយខ្លួនឯង ប៉ុន្តែនៅពេលដែលនាង ត្រូវម្តាយនាំទៅ ព្រះវិហារមួយកន្លែង នាងក៏បានដួលប្រកាច់ នៅលើដី យ៉ាងកំរោល តែម្តង។

ទោះបីជាយ៉ាងនេះក្តី ឪពុកម្តាយ របស់ក្មេងស្រីរូបនោះ កំពុងស្នើសុំជំនួយ ដើម្បីធ្វើយ៉ាងណា ឲ្យវិញ្ញាណខ្មោច ចេញពីខ្លួនប្រាណនាងវិញ។

ស្តែង! ក្មេងស្រីម្នាក់ ត្រូវខ្មោចចូល គំរាមសម្លាប់ ម្តាយខ្លួនឯង បានដួលប្រកាច់លើដី ក្រោយនាំចូលព្រះវិហារ (មានវីដេអូ)

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នោះ បានកើតឡើង នៅក្នុងព្រះវិហារ មួយកន្លែង ឈ្មោះថា «Elán Reyes Flores» ស្ថិតក្នុងប្រទេសហុងឌូរ៉ាស ដោយក្មេងស្រីរងគ្រោះ អាយុ១៥ឆ្នាំ បានដេកដួល ប្រកាច់នៅលើដី និងស្រែក យ៉ាងខ្លាំង ហាក់បីដូចជា ឈឺចាប់ខ្លាំងណាស់ ខណៈបុរស ២នាក់ បានព្យាយាមចាប់នាង។

យ៉ាងណាមិញ ម្តាយរបស់ក្មេងស្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា កូនស្រីរបស់គាត់ បានបន្សល់ទុក លិខិតមួយច្បាប់ ដោយសរសេរគំរាម យកកាំបិត ទៅសម្លាប់នាង ដែលជាម្តាយ។ ស្រ្តីជាម្តាយរូបនេះ បានទម្លាយ ឲ្យដឹងទៀតថា នាងបានចាប់ចង កូនស្រីរបស់ខ្លួន ជាប់ជាមួយនឹងគ្រែដេក នៅពេលដែលនាង ដេកលក់ ទៀតផង៕

សូមទស្សនាទិដ្ឋភាព នៅពេលកើតហេតុ ទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត